អភិបាលខេត្តបន្ទាយមានជ័យ ចូលរួមចុះពិនិត្យស្ថានភាពទឹកទឹកជំនន់ និងជួយលើកឥវ៉ាន សម្ភារៈប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព ជាមួយកម្លាំងប្រតិបត្តិការ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Tuesday, September 28, 2021

អភិបាលខេត្តបន្ទាយមានជ័យ ចូលរួមចុះពិនិត្យស្ថានភាពទឹកទឹកជំនន់ និងជួយលើកឥវ៉ាន សម្ភារៈប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព ជាមួយកម្លាំងប្រតិបត្តិការ

ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកមេបញ្ជាការ កងកម្លាំងយោធា អាវុធហត្ថ ស្នងការនគរបាល អាជ្ញាធរក្រុង/ស្រុក បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងជួយរើសដឹកជញ្ជូនឥវ៉ាន់ សម្ភារៈប្រជាពលរដ្ឋ ជាមួយកងកម្លាំងប្រតិបត្តិការ មកកាន់ទីទួលសុវត្ថិភាព នៅឃុំបត់ត្រង់ ស្រុកមង្គលបូរី។


ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងគណៈបញ្ជាការឯកភាពខេត្ត អាជ្ញាធរមូលដ្ឋាន កម្លាំងនគរបាល កងរាជអាវុធហត្ថ និងកម្លាំងយោធា បានត្រៀមកម្លាំង សម្ភារៈ ទូក រថយន្ត ស្បៀង និងបានសាងសង់ទីជម្រកស្នាក់នៅបណ្ដោះអាសន្ននៅទីទួលមានសុវត្ថិភាព ជូនពររដ្ឋដែលកំពុងជួបការជន់លិច ដើម្បីបានស្នាក់នៅ។ពលរដ្ឋដែលត្រូវជម្លៀសគឺនៅចំនុចស្ពានសែសិន និង ផ្លូវវាងក្រុង ប្រជាពលរដ្ឋនៅឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ 


អាជ្ញាធរខេត្តបន្ទាយមានជ័យ បានអំពាវនាវ ដល់ប្រជាពលរដ្ឋដែលកំពុងទឹកជន់លិចនិងអ្នកនៅដាច់ស្រយាលត្រូវទាក់ទងរាយការបន្ទាន់មកសមត្ថកិច្ចអាជ្ញាធរដែលនៅជិតខ្លួន ដើម្បីជួយសង្គ្រោះបានទាន់ពេលវេលា៕






 

No comments:

Post a Comment

Pages