អភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យប្រព័ន្ធអូរប្រឡាយចាប់ពីប្រឡាយអូរ២ រហូតដល់ប្រឡាយអូរ៥ស្ថិតក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Tuesday, September 28, 2021

អភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យប្រព័ន្ធអូរប្រឡាយចាប់ពីប្រឡាយអូរ២ រហូតដល់ប្រឡាយអូរ៥ស្ថិតក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ

នារសៀលថ្ងៃអង្គារទី២៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យប្រព័ន្ធអូរប្រឡាយចាប់ពីប្រឡាយអូរ២ រហូតដល់ប្រឡាយអូរ៥ស្ថិតក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ 


ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានពិនិត្យប្លង់អូរប្រឡាយ និងរកដំណោះស្រាយ ដើម្បីបើកផ្លូវទឹកឱ្យបានធំទូលាយ ព្រមទាំងបានធ្វើការណែនាំឱ្យមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត យកគ្រឿងចក្រកាយស្តារអូរប្រឡាយឱ្យបានធំ និងជ្រៅជាងមុន ធ្វើយ៉ាងណាបើកមុខទឹកឱ្យហូរបានលឿន ដើម្បីកាត់បន្ថយការជន់លិចដោយជំនន់ទឹកភ្លៀងក្នុងរដូវវស្សា៕






 

No comments:

Post a Comment

Pages