ខេត្តមណ្ឌលគិរី នៅថ្ងៃទី 22 ខែកញ្ញាឆ្នាំ 2021 វេលាម៉ោង 2: 55 នាទីរសៀល មានរថយន្តឡុងគ្រីស័រកែឆ្នៃដឹកឈើខុសច្បាប់មួយគ្រឿង បានធ្វើដំណើរចេញពីឃុំដាក់ដាំឆ្លងកាត់ក្រុងសែនមនោរម្យតាមផ្លូវជាតិលេខ 76 A ហើយក៏បានឆ្លងកាត់មុខស្នាក់ការរាជអាវុធហត្ថក្រុងសែនមនោរម្យ ហើយក៏បន្តដំណើរទៅមុខបន្តទៀតដោយមិនមានឧបសគ្គអ្វីមករាំងស្ទះដល់ឡានដឹកឈើខុសច្បាច់មួយគ្រឿងនេះឡេីយ។
ហើយនៅពេលនេះមហាជនកំពុងតែមានចម្ងល់ទៅដល់មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគីរីនិងកងកម្លាំងរាជអាវុធហត្ថក្រុងសែនមនោរម្យហេតុអ្វីបានជាមិនធ្វើការបង្ក្រាបរថយន្តដឹកឈើខុសច្បាប់មួយគ្រឿងនេះ រឿងមួយក៏បានទទួលលាភសក្ការៈពីឈ្មួញដឹកឈើនេះហើយទេដឹង ទើបមិនធ្វើការបង្ក្រាប។
No comments:
Post a Comment