ខេត្តមណ្ឌលគិរី នៅថ្ងៃទី 22 ខែកញ្ញាឆ្នាំ 2016 ត្រូវនឹង ម៉ោង10.09នាទី ព្រឹក ក្រុមប្រជាសហគមន៍នៅក្នុងស្រុកអូររាំងបានធ្វើការដើរល្បាតនៅក្នុងព្រៃដែនជម្រកស្ថិតក្នុងភូមិអណ្ដូងក្រឡឹងក៏បានជួបប្រទះនិងគ្រឿងចក្រមួយគ្រឿងដែលកំពុងធ្វើការឈូសឆាយដីព្រៃនៅក្នុងដែនចម្រកកែវសីមាដែលជាសម្បត្តិរបស់រដ្ឋ យកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយក្រុមប្រជាសហគមន៍ស្រុកអូរាំងដែលបានធ្វើការដើរល្បាតប្រទះឃើញនូវគ្រឿងចក្រមួយគ្រឿងនេះបានស្មើសុំទៅដល់លោកនាយកដែនជម្រកសត្វព្រៃកែវសីមានិងប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីរួមទាំងអាជ្ញាធរគ្រប់ជាន់ថ្នាក់ដែលឋិតក្រោមការដឹកនាំរបស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ស្វាយ សំអ៊ាង មេត្តាជួយចុះអន្តរាគមន៍បង្ក្រាបបទល្មើសឈូសឆាយដីព្រៃនេះផង បើមិនដូច្នោះទេព្រៃដែនជម្រកទាំងអស់នេះត្រូវរលាយហិនហោចដោយសារតែជនខិលខូចឆ្លៀតឱកាសមួយក្តាប់តូចនេះជាក់ជាពុំខាន ។
ហើយក្រុមប្រជាសហគមន៍ស្រុកអូររាំងបានរៀបរាប់ប្រាប់ក្រុមការងារបណ្ដាញព័ត៌មានថ្មីយើងខ្ញុំបានឲ្យដឹងថា គ្រឿងចក្រមួយគ្រឿងដែលកំពុងធ្វើសកម្មភាពឈូសឆាយដីព្រៃដែនជម្រកនេះ គឺពិតជាមានការបើកដៃពីមន្ត្រីបរិស្ថាននិងអាជ្ញាធរស្រុកអូររាំងហេីយ ទើបគ្រឿងចក្រមួយគ្រឿងនេះហ៊ានឈូសឆាយដីព្រៃដែនជម្រកដែលជាសម្បត្តិរបស់រដ្ឋយ៉ាងគឃ្លើនបើកនេះ ហើយពេលនេះមហាជនកំពុងតែរង់ចាំមើលថាតើមានមន្ត្រីជំនាញមួយណាឬអាជ្ញាធរមួយណាហ៊ានបង្កាបគ្រឿងចក្រមួយនេះ។
No comments:
Post a Comment