ថ្នាក់ដឹកនាំខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Thursday, September 2, 2021

ថ្នាក់ដឹកនាំខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១

ព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែកញ្ញា ឆ្នាំ២០២១ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ដែលធ្វើឡើងនៅសាលប្រជុំ វិទ្យាល័យ ហ៊ុន សែន មិត្តភាព ក្រោមអធិបតីភាព លោក ម៉ាង សុីណេត អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក តេង  វណ្ឌី ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីលោកអភិបាលក្រុងព្រះសីហនុ មន្ទីរ អង្គភាពពាក់ព័ន្ធ តំណាងគណបក្សនយោបាយ តំណាងអង្គការមិនមែនរដ្ឋាភិបាល និងតំណាងសមាគមន៍ក្នុងខេត្តជាច្រើនរូបទៀត។ 


កិច្ចប្រជុំនេះផ្តោតជាសំខាន់ លើការផ្សព្វផ្សាយ ៖

១-ការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១

២-ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១

៣-ការងារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១

៤-នីតិវិធីនៃការស្នើសុំ និងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត។ 


លោក តេង វណ្ឌី ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តព្រះសីហនុ បានស្នើរអោយមន្ទីរអង្គភាពក្នុងខេត្តទាំងអស់ ជួយផ្សព្វផ្សាយអោយបានទូលំទូលាយ ដល់មន្ត្រីរបស់ខ្លួនក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ។ 


លោក ម៉ាង សុីណេត អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍បញ្ជាក់ថា៖

-អភិបាលក្រុង ស្រុក ត្រូវយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសចំពោះអ្នកទើបគ្រប់អាយុបោះឆ្នោត អោយធ្វើការចុះបញ្ជីឈ្មោះបោះឆ្នោតថ្មី ក៏ដូចជាជូនដំណឹងដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីរួចហើយត្រូវទៅធ្វើការផ្ទៀងផ្ទាត់ឈ្មោះឡើងវិញ រឺក៏ស្នើសុំធ្វើឡើងវិញក្នុង ករណីមានការខូចខាត រឺបាត់បង់ប័ណ្ណបោះឆ្នោត។

-គ.ជ.ប ខេត្ត និងក្រុង ស្រុក  ឃុំ សង្កាត់ ត្រូវពង្រឹងលើការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ នៅគោលដៅបោះឆ្នោត ពាក់ព័ន្ធនឹងការការពារពីជំងឺកូវីដ-១៩ ដោយអនុវត្តអោយបានខ្ជាប់ខ្ជួនគោលការណ៍ ៣កុំ ៣ការពារ និងវិធានការសុខាភិបាល៕






 

No comments:

Post a Comment

Pages