នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត និងប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត។
របៀបវារៈនៃកិច្ចប្រជុំ៖
១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។
២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែសីហា និងទិសដៅការងារខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ចាម។
៣-បញ្ហាផ្សេងៗ
មានប្រសាសន៍ក្នុងកិច្ចប្រជុំក្រុមប្រឹក្សា ឯកឧត្តម អភិបាលខេត្ត បានលើកបញ្ហា៤ចំនុច ទី១-សភាពការណ៍សន្តិសុខសណ្តាប់ធ្នាក់សាធារណៈ ទី២-ការងារបង្កបង្កើនផល ទី៣-បញ្ហាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម និងទី៤-កាឆ្លងនៅផែនការថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។
ក្នុងនោះចំនុចទី១ សភាពការណ៍សន្តិសុខសណ្តាប់ធ្នាក់សាធារណៈពុំមានអ្វីកើតឡើងគួរឲ្យគត់សម្គាល់ ប៉ុន្តែដោយបានទទួលបាននូវមតិយោបល់ជាច្រើនពីបញ្ហាការបើកបរលើសល្បឿនកំណត់ គណៈបញ្ជាឯកភាពខេត្តបានឲ្យស្នងការនគរបាលខេត្តឯកភាពគ្នាជាមួយនឹងមន្ទីរសាធារណការខេត្ត កែតម្រូវឡើងវិញនូវ២ទីតាំង គឺស្រុកចំការលើ និងស្រុកបាធាយ គឺកំណត់យកល្បឿនក្រោម៨០km/1h បើលើសពីនេះនិងត្រូវផាក់ពិន័យ។
ចំនុចទី២ គឺការងារបង្កបង្កើនផលមានភាពល្អប្រសើរ និងបានបន្តអនុវត្តស្រូវរដូវវស្សាជំហានទីពីរថែមទៀត ដោយឡែកចំពោះដំណាំរួមផ្សំ បានអនុវត្តចំនួន ៤៨.២៦៣ហ.ត ស្មើនឹង៩៧.២៤%នៃផែនការ ៤៩.៦៣៣ហ.ត ហើយកំពុងប្រមូលផលលើផ្ទៃដីចំនួន ២០.២៣៦ហ.ត ស្មើនឹង ៤១.៩៣% នៃផ្ទៃដីអនុវត្តបាន។ចំពោះបញ្ហា ពាក់ព័ន្ធទៅនឹង សត្វគោ ក្របី កំពុងតែរងនូវជំងឺ ពកស្បែក និងជំងឺសាទឹក ដោយក្នុងនោះមានគោចំនួន ៣.៦៦៤ក្បាល ក្របីចំនួន ២៩៨ក្បាល កំពុងឈឺ ហើយក្នុងនោះមន្ទីរកសិកម្មខេត្តក៏បានធ្វើការព្យាបាល គោលចំនួន ៣.៦៦៤ក្បាល ក្របី ២៩៨ក្បាល ក្នុងនាមអាជ្ញាធរខេត្តបានជំរុញក្នុងការចាក់វ៉ាក់សាំងដល់ សត្វគោ ក្របី ជ្រូក ក្នុងនោះ៖ គោចំនួន ៣.៨៤៨ក្បាល ក្របីចំនួន ៦១៨ក្បាល ជ្រូកចំនួន ៥.១០៧ក្បាល បូករួមនឹងសត្វពាហនៈផ្សេងៗទៀត ដើម្បីការពារនូវសុខភាព ក៏ដូចជាជំងឺដង្កាត់ទាំងឡាយ កុំឲ្យប៉ះពាល់ដល់ជីវិតរបស់សត្វ។
ចំនុចទី៣ គឺលទ្ធផលនៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចាប់ពីអាយុ១២ឆ្នាំឡើង ក្នុងផែនការ ៨១២.១៣២នាក់ ក្នុងនោះចាក់បានចំនួន ៦៨៤.២៣៨នាក់ ស្មើនិង៨៤.២៥% ចំនែកអ្នកដែលមិនទាន់បានចាក់មានចំនួន១២៧.៨៩៤នាក់ និងចំនុចទី៤ គឺកាឆ្លងនៅផែនការថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២៕
No comments:
Post a Comment