អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសជំរាបជូនលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើនៅស្រុកឱរ៉ាល់! - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Thursday, September 2, 2021

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសជំរាបជូនលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើនៅស្រុកឱរ៉ាល់!

ថ្ងៃទី 1ខែកញ្ញាឆ្នាំ 2021 ប្រភព៖ csndaily


ខេត្តកំពង់ស្ពឺ ៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅព្រលប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ បានសម្តែងនូវការមិនគាំទ្ររដាច់អហង្ការចំពោះសកម្មភាពបទល្មើសធនធានធម្មជាតិដែលប្រព្រឹតដោយឈ្មួញទុច្ចរិត ជាពិសេសលោកនិងមានវិធានការចំពោះមន្ត្រីក៏ដូចជាសមាជិកភរិយារបស់មន្ត្រីប្រសិនបើពាក់ព័ន្ធនិងបទល្មើសព្រៃឈើ និងមានវិធានការលុបឈ្មោះចេញពីកងទ័ព ដោយលោកអះអាងថានេះជាបញ្ជារដាច់អហង្ការរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជារការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ឧត្តមសេនីយ៍ត្រី អេង ហ៊ី បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ ខ្ញុំសូមអរគុណចំពោះសារព័ត៌មានដែលបានផ្តាល់អោយដែលបានចូលរួមថែរក្សារព្រៃឈើយើងទាំងអស់គ្នា ហើយក៏អរគុណដល់បងប្អូនប្រជាពលរដ្ឋនៅតំបន់នោះផងដែលគាត់បានផ្តាល់ព័ត៌មានអោយអ្នកខ្លះគាត់មិនស្រលាញ់ព្រៃឈើគាត់មិនខ្វល់នោះទេ ចឹងធ្វើអីធ្វើទៅគាត់សម្សំតែសុខ តែនេះគឺជាចេតនាមួយដែលគាត់ស្រលាញ់ព្រៃឈើហើយចឹងដូចជាបងខាងព័ត៌មានចឹងកន្លងមកបងផ្តាល់ព័ត៌មានមកគឺខ្ញុំទទួលយកបានមិនមែនជាព័ត៌មានដែលគេហៅថា ជាព័ត៌មានក្លែងក្លាយឬព័ត៌មានញុះញុងឬថាជាព័ត៌មានដែលយកលុយគេមិនបានហើយបានរាយការណ៍នោះទេគឺខ្ញុំទទួលស្គាល់។


បើសិនជា អាជ្ញាធរនិងមន្ត្រីជំនាញ នៅក្នុងមូលដ្ឋានស្រុកឱរ៉ាល់ និងមន្ត្រីជំនាញពាក់ព័ន្ធមិនជាប់ពាក់ព័ន្ធ និងលុយសំណូករបស់ឈ្មួញឈើជាថ្នូរមិនបង្ក្រាបនោះទេ ពួកគាត់សូមសំណូមពរឲ្យអាជ្ញាធរនិងមន្ត្រីជំនាញដែលមានស្នាក់ការតាមដងផ្លូវមេត្តាជួយទប់ស្កាត់ការដឹកជញ្ជូនឈើខុសច្បាប់របស់ឈ្មួញឈ្មោះឌីនិងឈ្មោះគ័ង នេះផង និងស្នើសុំដល់អាជ្ញាធរនិងមន្ត្រីជំនាញក្នុងមូលដ្ឋានមន្ត្រីជំនាញថ្នាក់ខេត្តនិងលោកអភិបាលខេត្តជាពិសេសគឺក្រុមការងារ ប្រធានគណៈកម្មការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសមេត្តាចាត់កម្លាំងសម្ងាត់ចុះពិនិត្យឃ្លាំងស្តុកឈើរបស់លោកឌីនិងលោកគ័ងផង។ 


 ប្រជាពលរដ្ឋសូមបញ្ជាក់ថា បើមិនយក កម្លាំងជំនាញមកដោយសម្ងាត់នោះទេនោះនឹងមកដល់ សល់តែសំបកឃ្លាំងឈើក៏បាត់រថយន្តដឹកឈើធំតូចក៏មិនឃើញដែរ ។ 

ពាក់ព័ន្ធនឹងករណីខាងលើនេះ ជាមួយនិងអង្គភាព csndaily នៅរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ លោកហ៊ុល ម៉ារ៉ា ប្រធានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់មិនអាចសុំពន្យល់បានទេតាមប្រព័ន្ធតេឡេក្រាម ដោយលោកចូលមើលហើយតែមិនឆ្លើតប។ លោកឱម ម៉ាក់ធារី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានអោយដឹងថា៖ សូមអរគុណហើយបានផ្ញើររបាយការណ៍មក ខ្ញុំនឹងសាកសួរការិយាល័យទាំង២គឺមានភ្នំឱរ៉ាល់និងភ្នំក្រវាញហើយខ្ញុំនិងអោយមន្ត្រីរបស់លោកស្រាវជ្រាវ។ លោកប្រធានមន្ទីរបន្តថា លោកមិនស្គាល់ដែរតើឈ្មោះ ឌី នេះជានរណា ហើយលោកនិងធ្វើកិច្ចការនេះអោយលោកហ៊ុល ម៉ារ៉ា ប្រធានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ហើយនិងលោកឡុង ស៊ី តាមដានការងារនេះខ្ញុំនិងរាយការណ៍មកអោយខ្ញុំ។ ជាមួយគ្នានេះដែរលោក វី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺបានអោយដឹងតាមប្រព័ន្ធ WhatsApp យ៉ាងដូច្នេះថា៖ សួរទៅមន្ត្រីជំនាញសិនទៅមិចប្រុងអោយចៅហ្វាយខេត្តទៅចាប់? 

ដោយឡែកលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានប្រាប់អង្គភាព csndaily អោយដឹងថា៖ សូមអរគុណ ខ្ញុំបាទបានផ្តល់ព័ត៌មាននេះដល់មេខេត្តកំពង់ស្ពឺរួចហើយ សូមអរគុណបង៕











 

No comments:

Post a Comment

Pages