ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញទទួលអំណោយពីសម្ដេចចៅហ្វាវាំង គង់ សំអុល សម្រាប់ចែកជូនបន្តដល់ប្រជាពលរដ្ឋ ដែលត្រូវធ្វើចត្តាឡីស័ក ក្នុងភូមិសាស្រ្តនៃខេត្តកំពង់ឆ្នាំង - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Thursday, August 12, 2021

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញទទួលអំណោយពីសម្ដេចចៅហ្វាវាំង គង់ សំអុល សម្រាប់ចែកជូនបន្តដល់ប្រជាពលរដ្ឋ ដែលត្រូវធ្វើចត្តាឡីស័ក ក្នុងភូមិសាស្រ្តនៃខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តមលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អញ្ជើញទទួលអំណោយពីសម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយកនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំង ដែលបានផ្តល់ជូនរដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រាប់ចែកជូនបន្តដល់ប្រជាពលរដ្ឋ ដែលត្រូវធ្វើចត្តាឡីស័ក ក្នុងភូមិសាស្រ្តនៃខេត្តកំពង់ឆ្នាំង។ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ។


មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានរាយការណ៍ ស្តីពីស្ថានភាព នៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តកំពង់ឆ្នាំង ដែលបង្ករឱ្យប្រជាពលរដ្ឋឈឺ និងស្លាប់ ជាបន្តបន្ទាប់។ ហើយដើម្បីទប់ស្កាត់នូវការរីករាលដាលនេះ អាជ្ញាធរខេត្ត ស្រុក បានចុះអប់រំដល់ប្រជាពលរដ្ឋ នៅតាមតំបន់នានាដែលជាកន្លែងប្រមូលផ្តុំ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបរិបទនៃការរីករាលដាលនេះ។ 


មានប្រសាសន៍ក្នុងឱកាសនោះសម្ដេចចៅហ្វាវាំង គង់ សំអុល បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ អាជ្ញាធរខេត្ត ស្រុក ក្រុង និងក្រុមគ្រូពេទ្យទាំងអស់ដែលបានយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ដោយបានលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ស្មារតី ជំនះគ្រប់ឧបសគ្គ ក្នុងការជួយព្យាបាលប្រជាពលរដ្ឋឱ្យរួចផុតពីជំងឹដ៏កាចសាហាវនេះ។ 


សម្តេច បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងសកម្មភាពប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩នេះ តាមរយៈជម្រុញការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំ ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋបានរួចផុតពីជំងឺដ៍កាចសហាវមួយនេះ។ 


អំណោយសម្តេចចៅហ្វាវាំង គង់ សំអុល ដែលបានផ្តល់ជូននាពេលនោះរួមមាន៖ មី១០០០កេះ ទឹកសុទ្ធ ១០០០កេស អង្ករ

១០តោន និងថវិកាចំនួន ២៥លានរៀល និងផ្តល់ថវិកា ៤០លានរៀល ផ្សេងទៀតដល់មន្ទីរសុខាភិបាល សម្រាប់ទិញបំពង់ខ្យល់អុកស៊ីហ្សែនត្រៀមទុកនៅក្នុងមន្ទីរពេទ្យ។ ដោយឡែកឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានចូលរួមផ្តល់អង្ករចំនួន ១២៤តោន។ ឯកឧត្តម ជាវ៉ាន់ដេត អង្ករចំនួន ១៨តោន និងថវិកាចំនួន ៥លានរៀល។ ជាមួយនេះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានចូលរួមថវិកា ៤០លានរៀល និងត្រីខ ១០០០យួរ ផងដែរ៕




 

No comments:

Post a Comment

Pages