អភិបាលខេត្តកោះកុង អញ្ជើញទទួលអំណោយជាគ្រឿងឧបភោគបរិភោគ ពីសប្បុរសជន និងនាំយកចែកជូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ និងគ្រួសារកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ប្រភេទដែលតា ចំនួន ៥០ គ្រួសារ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Thursday, August 12, 2021

អភិបាលខេត្តកោះកុង អញ្ជើញទទួលអំណោយជាគ្រឿងឧបភោគបរិភោគ ពីសប្បុរសជន និងនាំយកចែកជូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ និងគ្រួសារកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ប្រភេទដែលតា ចំនួន ៥០ គ្រួសារ

ថ្ងៃពុធទី១១ ខែសីហា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍លោក ហោ សេរីវឌ្ឍន៍ ប្រធានមូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩ ដែលបាននាំអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី និងឯឧ មាស សម្បត្តិ លោក ហួត សុខជា លោក ឃឹម រតនា លោក Wang Yulei តាមរយៈមូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩ ដែលផ្តួចផ្តើមគំនិតដោយ លោក អ៊ុក ភ័ក្រ្តា អភិបាលរងខេត្ត ជាគ្រឿងឧបភោគបរិភោគ ដើម្បីប្រគល់ជូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ និងគ្រួសារកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ប្រភេទដែលតា វិទ្យាល័យចាំយាម ចំនួន ៥០ គ្រួសារ។


ដោយឡែក កម្មវិធីនាពេលនេះ នឹងផ្តល់ជូនក្នុងមួយគ្រួសារនូវ ៖ អង្ករ ២៥ គីឡូក្រាម មី ១២ កំប៉ុង ត្រីខ ១០កំប៉ុង ទឹកត្រី ៦ដប ទឹកស៊ីអ៊ីវ ៦ដប ទឹកសុទ្ធ ៦ដប កូនដបដាក់ទឹកអាល់កុលសម្រាប់សម្អាតដៃ ១០០ដប និងម៉ាស់ ២០៕





 

No comments:

Post a Comment

Pages