អភិបាលខេត្តព្រៃវែង​ អញ្ជេីញចុះពិនិត្យវឌ្ឍនភាពទីតាំងនៃការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនដល់កុមារចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ​ និងដូសទី៣​ ឬដូសជំរុញ​ ជូនមន្ត្រីរាជការ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Thursday, August 26, 2021

អភិបាលខេត្តព្រៃវែង​ អញ្ជេីញចុះពិនិត្យវឌ្ឍនភាពទីតាំងនៃការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនដល់កុមារចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ​ និងដូសទី៣​ ឬដូសជំរុញ​ ជូនមន្ត្រីរាជការ

រសៀល ថ្ងៃពុធ ទី២៥ ឆ្នាំ២០២១ ឯកឧត្ដម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ បានអញ្ជេីញចុះពិនិត្យវឌ្ឍនភាព ទីតាំងនៃការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនដល់កុមារចាប់ពី ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ​ និងដូសទី៣​ ឬដូសជំរុញ​ ជូនមន្ត្រីរាជការ ដើម្បីបង្កើននូវសុវត្ថិភាព និងបង្ការទប់ស្កាត់ជំងឺចូលក្នុងសហគមន៍អោយកាន់តែមានប្រសិទ្ធភាពខ្ពស់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលស្ថិតនៅក្នុងទីតាំង សាលាបឋមសិក្សាសម្ដេចតេជោក្រុងព្រៃវែង និងវិទ្យាល័យព្រះអង្គឌួង ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត អភិបាលក្រុង លោកប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអ្នកពាក់ព័ន្ធ។


ជាថ្មីម្តងទៀត ឯកឧត្ដម​ អភិបាល​ខេត្ត​  បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពប្រជាពលរដ្ឋ និងបានកសាងខឿនការពារសុខុមាលភាពប្រជាពលរដ្ឋខ្មែរប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ តាមរយៈការស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋនាពេលនេះនិងពេលកន្លងផងដែរ។


ឆ្លៀតឱកាសនេះដែរ  ឯកឧត្ដម​ អភិបាល​ខេត្ត​ ក៏សូមថ្លែងអំណរគុណដល់អាជ្ញាធរថ្នាក់មូលដ្ឋានដែលបានបំពេញតួនាទីស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងបម្រើប្រជាពលរដ្ឋបានត្រឹមត្រូវក្នុងពេលផ្តល់សេវាសាធារណៈ ដូចជា ការចេញប័ណ្ណចាក់វ៉ាក់សាំង ជូនប្អូនៗកុមារ យុវវ័យ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងយ៉ាងកុះករនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះតាមវិធានណែនាំរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ៕






 

No comments:

Post a Comment

Pages