ក្រចេះ : ដីព្រៃរបស់រដ្ឋជាច្រើនហិកតា នៅក្នុងស្រុកចិត្របុរីខេត្តក្រចេះត្រូវបានក្រុមឈ្មួញអ្នកមានអំណាចដាក់ គ្រឿង ចក្រធ្វើសកម្មភាពឈូស ឆាយរំលោភយកធ្វើជាកម្មសិទ្ធិស្របច្បាប់ ។
យោងតាមប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា ក្រុមឈ្មួញអ្នកមានអំណាចបានប្រើប្រាស់គ្រឿងចក្រជាច្រើន គ្រឿងសម្រុកធ្វើសកម្មភាពឈូសឆាយដីព្រៃរបស់រដ្ឋ ជាច្រើនហិកតា នៅចំណុចអូរដងរ៉ែក ស្ថិតនៅក្នុងភូមិល្អ ឃុំចង្ក្រង់ ស្រុកចិត្របុរីខេត្តក្រចេះ ។
ប្រភពពីប្រជាពលរដ្ឋភូមិល្អបានបញ្ជាក់ឲ្យដឹងថាដីព្រៃនៅចំណុចទីតាំងខាងលើរាប់រយហិកតាគឺក្រុមឈ្មួញបានប្រើ ប្រាស់លុយឲ្យទៅតាមរយះបណ្ដាញរបស់គេដើរតួរត្រូវជាមួយអាជ្ញាធរមូលដ្ឋានដើម្បីប្រមូលទិញនៅក្នុងមួយហិក តម្លៃ 300ដុល្លារ ។
ប្រភពផ្សេងមួយទៀតក៏បានបង្ហើបឲ្យដឹងដែរថា ជាមួយ នឹងការឈូសឆាយដីព្រៃរបស់រដ្ឋយកជាកម្មសិទ្ធិ គឺក្រុមឈ្មួញបានរត់ការជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធនៅក្នុងខេត្តរួចរាល់អស់ហើយដើម្បីត្រៀមដាក់គ្រឿងចក្រជាច្រើនបន្ថែមទៀត សម្រុកធ្វើការឈូសឆាយឲ្យបានទាន់ពេលវេលាតាមផែនការកំណត់របស់គេផងដែរ ។
បុរសម្នាក់ឈ្មោះ រតនា បានអោយដឹងតាមទូរស័ព្ទថា ខ្លួនជាអ្នកមើលការខុសត្រូវឱ្យមេ ហើយដីព្រៃទាំងនោះគឺលោកបានធ្វើការប្រមូលទិញពីប្រជា ពលរដ្ឋលក្ខណៈស្របច្បាប់ត្រឹមត្រូវពីអាជ្ញាធរ មិនមាន ការរំលោភបំពានពីអ្នកណាម្នាក់នោះទេ។
ករណីនេះមេភូមិល្អ លោកសុ ផល បញ្ជាក់ថាលោកទើប តែបានធ្វើមេភូមិរយៈពេលប៉ុន្មានខែថ្មីៗនេះទេ ដូច្នេះចំពោះករណីទិញលក់ដីព្រៃអីនោះលោកមិនបានដឹងហើយ ក៍មិនដែលបានសញ្ញេលក់ដីឯណាមួយកន្លែងនោះទេ ។ រីឯលោកស្រីពេជ្រ ពៅ មេឃុំចង្ក្រង់ ក៏បានបដិសេធចំពោះករណីទិញលក់ដីព្រៃខាងលើថាលោកស្រីមិនបានដឹងខាង ណា មកពីណាមកចាប់យក ហើយចំពោះគ្រឿងចក្រចូលឈូសឆាយដីព្រៃនោះក៏លោកស្រី មិនបានដឹងដែរ ។
គួរបញ្ជាក់ថាកាលពីថ្ងៃទី12 ខែសីហា កន្លងទៅនេះករណីឈូសឆាយដីព្រៃរបស់ក្រុមឈ្មួញនៅចំណុចទីតាំងខាង លើគឺបានធ្វើសកម្មភាពឈូស បានមួយចំនួន ។ ប៉ុន្តែត្រូវបាន ផ្អាកសកម្មភាពមួយរយៈពេលខ្លីបន្ទាប់ពីមាន ការផ្សព្វផ្សាយតាមបណ្ដាញព័ត៌មានក្នុងស្រុកមួយចំនួនហើយគណៈបញ្ជាការឯកភាពខេត្ត ក៍បានដឹកនាំកម្លាំងចុះទៅគោលដៅ គ្រឿងចក្រទាំងនោះក៏បានយកទៅលាក់នៅតាមអូរក្បែរទីតាំងឈូសឆាយដីព្រៃនោះនោះ ។
ជាក់ស្តែងនៅថ្ងៃទី21 ខែ សីហា គេឃើញគ្រឿងចក្រមួយចំនួនចាប់ផ្ដើមធ្វើ សកម្មភាពឈូសឆាយបន្តទៀតនៅទីតាំងដដែល។ ហើយនៅថ្ងៃទី22 ខែសីហា ឆ្នាំ2021កម្លាំងកងរាជអាវុធ ហត្ថលើផ្ទៃប្រទេសសហការជាមួយនឹងកម្លាំងកងរាជ អាវុធហត្ថខេត្តនិងស្រុកចិត្របុរី ចុះទៅដល់ទីតាំងដីព្រៃដែលក្រុមឈ្មួញធ្វើការឈួសឆាយ រកឃើញសល់ប្រេងចំនួន20កាន ម៉ូតូ២គ្រឿងដោយឡែកគ្រឿងចក្របានរត់លើកទី២។ ប្រជាពលរដ្ឋនៅតំបន់នោះបញ្ជាក់ថាមិនយូរប៉ុន្មានទេគ្រឿងចក្រទាំងនោះអាចនឹងត្រឡប់មកធ្វើការឈួសឆាយបន្តដើម្បីសម្រេចតាមផែនការរបស់ពួកគេដែលមានដីព្រៃរាប់រយហិកតានៅតំបន់នោះ ។ ប្រជាពលរដ្ឋមួយចំនួនបានស្នើឲ្យអាជ្ញាធរខេត្ត ក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធចាត់ វិធានការតាមដាននិងស៊ើប អង្កេតមើលថា តើមានអ្នកនៅពីក្រោយខ្នងក្នុងការទិញលក់ដីព្រៃឈូសឆាយជាកម្មសិទ្ឋិ មានលក្ខណះស្របច្បាប់ដែរឬយ៉ាងណា ។
No comments:
Post a Comment