ខេត្តមណ្ឌលគិរី ផ្សាយចេញថ្ងៃទី 24 ខែសីហាឆ្នាំ 2021 ក្រោមការសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងស្រុកកែវសីមាឲ្យក្រុមការងារគេហទំព័របណ្ដាញព័ត៌មានថ្មីជួយធ្វើការផ្សព្វផ្សាយរិះគន់និងជូនដំណឹងដល់ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរីឲ្យបានដឹងពីសកម្មភាពមន្ត្រីជំនាញទាំងពីរជំនាញនៅក្នុងស្រុកកែវសីមារៀងរាល់ថ្ងៃនេះក្រុមឈ្មួញកំពុងតែសម្រុកដឹកជញ្ជូនឈើចេញពីព្រៃដែនជម្រកស្រុកកែវសីមាយកមកស្តុកទុកនៅក្នុងស្រុកកែវសីមានិងបន្តទៅយកទៅលក់នៅខេត្តត្បូងឃ្មុំ
ប្រជាពរដ្ឋបានរិះគន់ចំៗទៅលើលោកនាយផ្នែករដ្ឋបាលព្រៃឈើស្រុកកែវសីមាឈ្មោះលោករស់ និងលោកនាយកដែនជម្រកសត្វព្រៃកែវសីមា ឈ្មោះលោកថា សព្វថ្ងៃនេះអស់លោកកំពុងធ្វើអ្វីដែរបានជាមេឈ្មួញឈ្មោះលោក ខុម មានទីលំនៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុមស្រុកកែវសីមា ខេត្តមណ្ឌលគិរី ទី2 ឈ្មោះ លោក វ័រ អ្នកទាំងពីរនាក់នេះជាមេឈ្មួញដុះស្លែខាងដឹកជញ្ជូនឈើចេញពីស្រុកកែវសីមាយកទៅលក់នៅខេត្តត្បូងឃ្មុំពុំមានមន្ត្រីសមត្ថកិច្ចជំនាញណាមួយ នៅក្នុងស្រុកកែវសីមាហ៊ានធ្វើការបង្ក្រាបនោះទេយោងតាមប្រភពពីក្រុមឈ្មួញរកស៊ីឈើគេបានដើរអួតក្រែងៗថា ត្រឹមអ្នកសារព័ត៌មានគេមិនខ្វល់នោះទេព្រោះអីគេបាន បង់លុយទៅឲ្យជំនាញរដ្ឋបាលព្រៃឈើស្រុកកែវសីមារួចអស់ហើយ ពួកគាត់លើកឡើងថាមានអ្នកសារព័ត៌មានធ្វើការផ្សព្វផ្សាយយ៉ាងណាក៏ដោយសមត្ថកិច្ចទាំងអស់នេះគេធ្វើមើលមិនឃើញនោះទេព្រោះដោយសាទទួលបញ្ចប់ របស់មេឈ្មួញដុះស្លែទាំងពីរនាក់នេះអស់ទៅហើយពិសេសជាងគេគឺប្រធានស្នាក់ការសន្តិសុខ 761 នៅត្រង់ចំណុចភូមិឆ្នែងឃុំស្រែខ្ទុមស្រុកកែវសីមាតែម្ដងតាមប្រជាពលរដ្ឋបានបញ្ជាក់ថែមចំៗថាសព្វថ្ងៃនេះគឺសោកស្ដាយមែនទែន ព្រោះដោយសារសមត្ថកិច្ចមើលឃើញតែប្រជាពលរដ្ឋដឹកឈើយកមកធ្វើផ្ទះនោះទេចំណែកក្រុមឈ្មួញជួញដូរឈើយ៉ាងអនាធិបតេយ្យមិនដែលមន្ត្រីជំនាញនិងគណៈបញ្ជាការឯកភាពស្រុកកែវសីមាបើកភ្នែកមើលទាល់តែសោះព្រោះដោយសារក្រុមឈ្មួញនេះជាអ្នកចិញ្ចឹមឆ្នាំងបាយរបស់គេ។
No comments:
Post a Comment