#ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃអង្គារ ៣កើត ខែពិសាក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនិងថ្ងៃទី០៣ខែឧសភាឆ្នាំ២០២២នេះនៅវេលាម៉ោង០៨និង០០នាទីដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងអនុវត្តបទបញ្ជាផ្ទាល់ ពី
លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុង ដឹកនាំដោយលោកវរសេនីយ៍ត្រី ព្រហ្ម ឧត្តម ឋានៈអធិការរងជំនួយការការងារសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនឹងលោកវរសេនីយ៍ត្រី បោន ភក្ត្រា ឋានៈនាយផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍នឹងនាយរងផ្នែកនិងមន្រ្តីក្រោមឱវាទចំនួន១២នាក់បានចុៈរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍នៅចំណុចជុំវិញផ្សារត្រីប៉ោយប៉ែតនឹងផ្សារប៉ោយប៉ែតថ្មី(ហៅផ្សារអគ្គះ)និងផ្លូវដើមពុទ្រា នឹងតាមដងផ្លូវសំខាន់ៗក្នុងទីប្រជុំជនមួយចំនួនជៀសវាងគ្រោះថ្នាក់ជាយថាហេតុកើតឡើងនៅក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា៖កម្លាំងនគរបាលចុះរៀបចំសណ្ដាប់ធ្នាប់ចរាចរណ៍ នៅពេលនោះ ក៏បានដកយកម៉ូតូចំនួន០៥គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីអប់រំនិងអោយម្ចាស់ធ្វើកិច្ចសន្យាហាមឈប់ចតគ្មានសណ្តាប់ធ្នាប់បន្តរទៀត។
No comments:
Post a Comment