កុមារជនជាតិដើមភាគតិចទំពួនម្នាក់ឮនេះពិតជាគួរអោយអាណិតណាស់ត្រូវបានម្តាយរត់ចោលរីឯឪពុកក៏បានទៅយកប្រពន្ធថ្មីដោយទុកអោយកុមារដ៏អភ័ព្វនេះរស់នៅជាមួយជីដូនឈ្មោះអ្យិត តូយ អាយុ៥២ឆ្នាំនិងជីតាឈ្មោះ
ជន់ អូយ អាយុ៦០ឆ្នាំ មិនតែប៉ុណ្ណោះកុមារាដ៏កំសត់នេះមានជំងឺទឹកនោមប្រៃថែមទៀតផង។
បើតាមប្រភពព័ត៌មានក្នុងក្រុបតេឡេក្រាមព័ត៌មានសហគមន៍អោយដឹងនៅថ្ងៃទី១២ខែឧសភាឆ្នាំ២០២២នេះថា កុមារានេះមានឈ្មោះ ហុត ភូ អាយុ៥ឆ្នាំ ជាជនជាតិដើមភាគតិចទំពួន រស់នៅជីដូននិងជីតាដែលមានជីវភាពក្រីក្រ នៅភូមិលូត ឃុំទីងចាក់ស្រុកបរកែវខេត្តរតនគិរី មានជំងឺទឹកនោមប្រៃ។ បច្ចុប្បន្នត្រូវបានជីដូននិងជីតាយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរីផ្នែកជំងឺកុមារបន្ទប់លេខ២។តាមរយៈនេះលោកយាយនិងលោកតារបស់កុមារខាងលើសូមអំពាវនាវដល់ សប្បុរសជននានាមេត្តាជួយឧត្ថម្ភដល់រូបគាត់ផងដើម្បីបានជាថវិកាខ្លះសម្រាប់ទំនុកបម្រុងដល់កុមារា ហុត ភូ ដែលកំពុងសម្រាកព្យាបាលជំងឺនេះ។អាចទំនាក់ទំនងមកលេខទូរស័ព្ទ:។092500750**0717858687
No comments:
Post a Comment