ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រា ស្រាវជ្រាវឃាត់ខ្លួន - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

  

Thursday, May 12, 2022

demo-image

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រា ស្រាវជ្រាវឃាត់ខ្លួន

1

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៦:៥០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រា នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន។


ជនសង្ស័យឈ្មោះ លី ឡាយ ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។


វត្ថុតាងដកហូត៖ក្រាមពណ៌សថ្លាចំនួន ០២ កញ្ចប់ថង់តូច។


បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ​ច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនិតិវិធី៕

2

 

No comments:

Post a Comment

Pages