ផ្លូវបេតុង ប្រវែង ១ពាន់៨៧០ម៉ែត្រ ស្ថិតនៅជុំវិញភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ត្រូវបានបើកសម្ពោធកាត់ខ្សែបូរ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Tuesday, May 10, 2022

ផ្លូវបេតុង ប្រវែង ១ពាន់៨៧០ម៉ែត្រ ស្ថិតនៅជុំវិញភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ត្រូវបានបើកសម្ពោធកាត់ខ្សែបូរ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

ផ្លូវបេតុងមួយខ្សែ ប្រវែង ១ពាន់៨៧០ម៉ែត្រ តភ្ជាប់ពីផ្លូវបេតុងរបស់រដ្ឋបាលខេត្ត ដែលកសាងឡើងនៅឆ្នាំ២០១៨ ស្ថិតនៅជុំវិញភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ដែលបានដាក់ឈ្មោះ ផ្លូវបេតុង ព្រះតេជគុណ ហាប់ ចយ ភ្នំក្រោម ស៊ូវ៉ុន ត្រូវបានបើកសម្ពោធកាត់ខ្សែបូរ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ២០២២នេះ ក្រោមវត្តមានរបស់ លោក នួន ពុទ្ធារ៉ា អភិបាល នៃគណៈអភិបាលក្រុងសៀមរាប ដោយមាន ការនិមន្ត អញ្ជើញចូលរួមពីព្រះសង្ឃ អស់លោកលោកស្រីក្រុមការងារថ្នាក់ខេត្ត ចុះជួយសង្កាត់សៀមរាប ក្រុមប្រឹក្សា សង្កាត់ មេភូមិ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស តាជីយាយជី និង ប្រជាពលរដ្ឋ សរុបប្រមាណជាង៤០០នាក់ ។ 


ក្នុងកិច្ចស្វាគមន៍របស់លោក ម៉ៃ សាមេត ចៅសង្កាត់សៀមរាប បានឲ្យដឹងថា ផ្លូវបេតុងប្រវែង ១ពាន់៨៧០ម៉ែត្រនេះ ត្រូវបានផ្តួចផ្តើមឡើងដោយព្រះតេជគុណ ហាប់ ចយ ចៅអធិការវត្តភ្នំក្រោម កាលពីព្រះអង្គនៅមានព្រះជន្ម បានរួមសាមគី្គគ្នាជាមួយ អាជ្ញាធរ និង ទីក្រុងស៊ូវ៉ុន នៃសាធារណរដ្ឋកូរ៉េ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត និង ជិតឆ្ងាយ អស់ថវិកាសរុប ២៨០ពាន់៥០០ដុល្លា ។ ផ្លូវនេះបានតភ្ជាប់ផ្លូវបេរុង ដែលសាងសង់ឡើងដោយរដ្ឋបាលខេត្ត ជុំវិញជើងភ្នំក្រោមមានប្រវែងសរុប ៣ពាន់៧០ម៉ែត្រ  ព្រមទាំងបានដាក់ភ្លើងអំពូលសូឡាអមផ្លូវ ចំនួន ១៣៧បង្គោល និងប្រព័ន្ធលូកាត់ផ្លូវ ក្នុងគោលដៅបម្រើដល់វិស័យទេសចរណ៍ និង ប្រជាពលរដ្ឋផងដែរ ។ 


មានប្រសាសន៍សំណេះសំណាលនោះ លោក នួន ពុទ្ធារ៉ា ក៏បានគូសបញ្ជាក់ថា សមិទ្ធិផលទាំងនេះ គឺផ្តើម ចេញឡើង ពីស្មារតីជ័យជំន្នះ ៧មករា ១៩៧៩ គោលនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាល ធ្វើឲ្យប្រទេសយើង មានសុខសន្តិភាពពេញលេញ  ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិករសន្តិភាពនៅកម្ពុជា ទើបយើងមានកិច្ចអភិវឌ្ឍន៍រីកចម្រើននៅគ្រប់មូលដ្ឋាន នៃព្រះរាជាណាចក្រកម្ពុជា ។  លោកបានចាត់ទុកនូវសមិទ្ឋផលផ្លូវមួយខ្សែនេះ ថាពិតជាមានអត្ថប្រយោជន៍យ៉ាងធំធេងរួមចំណែកបម្រើផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក៍ដូចជាសាធារណៈជនទូទៅ ស្របតាមផែនការរបស់រដ្ឋបាលក្រុង រដ្ឋបាលខេត្ត តែងតែចាត់ទុកបញ្ហាផ្លូវជាអាទិភាពចម្បង  និង ស្របតាមសូចនាករនៃគោលនយោបាយកសាងហេដ្ឋារចនាសម្ព័ន្ឋរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋផ្លូវថ្នល់  ដើម្បីសម្រួលដល់ការធ្វើដំណើរ និង លើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។ 


ផ្លូវជាឆ្អឹងខ្នង ជាសរសៃឈាមសេដ្ឋកិច្ចមួយយ៉ាងសំខាន់ ជួយលើកកម្ពស់ដល់វិស័យទេសចរណ៍ ជាពិសេសរួមចំណែកលើកស្ទួយជីវភាពរស់នៅ និង ជួយសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនិងសិស្សានុសិស្ស ក្នុងការធ្វើដំណើរទៅសាលារៀននិងដឹកជញ្ជូនផលកសិផលផ្សេងៗ ។ លោក អភិបាលក្រុង ក៏បានឆ្លៀតឱកាស ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ថវិកាកសាងហេដ្ឋារចនាសម្ព័ន្ឋផ្លូ វ៣៨ខ្សែ ដែលបានសាងសង់រួចរាល់ហើយនោះ ថាជាចំណងដៃដ៍ថ្លៃថ្លាថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋក្រុងសៀមរាប ហើយសមិទ្ធិផលនោះបានជួយកែលំអរសោភណ្ឌភាពទីក្រុងសៀមរាប ឲ្យក្លាយជាទីក្រុងដ៏ទំនើប ឆ្លាតវៃ ពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការរស់នៅសក្ដិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរណ៍បានកាន់ តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិ ឲ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឲ្យប្រសើរឡើងដល់ការតភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាលផងដែរ ។ 


លោក នួន ពុទ្ឋរ៉ា ក៏បានអំពាវនាវដល់ព្រះសង្ឃ ដូនជីតាជី និងបងប្អូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប សូមនិមន្តនិងអញ្ជើញ ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ និងដូសទី៤ ដូសជម្រុញ ដោយឥតគិតថ្លៃ នៅតាមគោលដៅដែលរដ្ឋបាលក្រុង សង្កាត់បានរៀបចំ៕






 

No comments:

Post a Comment

Pages