រថយន្តកុងតឺន័រមួយគ្រឿង ក្រឡាប់ផ្ងារជើង ខណៈកំពុងចុះចំណោតនិងដឹកទំនិញធ្ងន់.! - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Tuesday, May 10, 2022

រថយន្តកុងតឺន័រមួយគ្រឿង ក្រឡាប់ផ្ងារជើង ខណៈកំពុងចុះចំណោតនិងដឹកទំនិញធ្ងន់.!

(ក្រុងព្រះសីហនុ)៖ នៅវេលាម៉ោង២កន្លះ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថយន្តកុងតឺន័រមួយគ្រឿង ក្រឡាប់ផ្ងារជើង និងបង្កហេតុដោយខ្លួនឯង ។


យោងតាមប្រភពព័ត៌មានពីកន្លែង កើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេប្រទះឃើញមានរថយន្តកុងតឺន័រមួយគ្រឿងក្បាលពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-4796 និង សណ្តោងរុឺម៉ក់កុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 4A-0998 បើកបរក្នុងទិសដៅពីកើតទៅលិច ។ 


លុះមកដល់ចំណុចកើតហេតុបានគេច និងឧបសគ្គខាងមុខ ដោយមានរថយន្តមួយធុនធំមួយគ្រឿងទៀត កំពុងឆ្លងកាត់ផ្លូវ ចំណុចផ្លូវបំបែកជាបីកែងរ៉ារទះភ្លើង ខណៈពេលដែលកំពុងដឹកទំនិញធ្ងន់ និងចុះចំណោតផង ក៏ជាន់ហ្វ្រាំងគេចមកឆ្វេងដៃ ហើយបណ្តាលឲ្យយោលទោងក្រឡាប់ផ្ងារជើងបែបនេះតែម្តង ។ 


រថយន្តខាងលើនេះផងដែរ ជាប្រភេទរថយន្តធុនធំសណ្តោងរុឺម៉ក់កុងតឺន័រ និងអង្កដើម្បីនាំចេញ ហើយក្រៅតែពីខូចខាតរថយន្ត ពុំបណ្តាលឲ្យមានមនុស្សរងរបួសឬប៉ះពាល់អ្នកធ្វើដំណើរក្បែរនោះ នោះទេ ។ 


បច្ចុប្បន្នក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះធ្វើការវាស់វែងស្រួលចរាចរណ៍ នៅកន្លែងកើតហេតុ រងចាំខាងក្រុមហ៊ុនយករថយន្តស្ទួច មកស្ទួចយករថយន្ត យកទៅជួសជុសធ្វើការខូចខាតដោយខ្លួនឯង ៕ 


ប្រភព÷ KPS



 

No comments:

Post a Comment

Pages