ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Thursday, April 21, 2022

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

រាជធានីភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតី ក្នុងពិធី ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ក្នុងពិធីនោះដែរក៏មានការចូលរួមពីលោក លោកស្រីស្នងការរង លោក លោកស្រីនាយការិយាល័យ លោកអធិការ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។

ក្នុងពិធីនេះនាយនគរបាលចំនួន ២រូប ត្រូវបានតែងតាំងជាស្នងការរង ២រូប ត្រូវបានតែងតាំងជានាយការិយាល័យ និង ១រូប ត្រូវបានតែងតាំងជាអធិការនគរបាលខណ្ឌជ្រោយចង្វារ ។ 

ជាកិច្ចចាប់ផ្តើមលោកវរសេនីយ៍ឯក ងួន ស៊ីរ៉ា នាយការិយាល័យបុគ្គលិក បានឡើងអានប្រកាស របស់ក្រសួងមហាផ្ទៃ ស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង និងសេចក្តីសម្រេច ស្តីពីការបែងចែកភារកិច្ចជូនស្នងការរង ជូនដល់អង្គពិធីផងដែរ ។ 

ជាកិច្ចបន្តលោកស្នងការរងទើបតែងតាំងថ្មី បានឡើងមានមតិចាប់អារម្មណ៍ និងប្តេជ្ញាចិត្តរបស់តំណាងនាយនគរបាលជាតិ ចំពោះមុខឯកឧត្តមប្រធានអង្គពិធី និងអង្គពិធីទាំងមូលផងដែរ ។ 

ក្រោយពីការប្តេជ្ញាចិត្តរបស់លោកស្នងការរង ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចូលរួមអបអរសាទរដល់នាយនគរបាលទាំងអស់ដែលទើបទទួលបានការតែងតាំងមុខតំណែងថ្មី ជាពិសេសឯកឧត្តមស្នងការ បានណែនាំដល់មន្ត្រីតែងតាំងថ្មីទាំងអស់ ត្រូវតែយកចិត្តទុកដាក់ខិតខំបំពេញតួនាទីភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូនឱ្យបានល្អ ត្រូវបម្រេីអង្គភាព និងប្រជាពលរដ្ឋឱ្យបានល្អបំផុត ។ ឯកឧត្តមស្នងការបានធ្វេីការណែនាំដល់លោកនាយការិយាល័យសណ្តាប់ធ្នាប់ដែលទើបតែងតាំងថ្មី ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការដឹកនាំកម្លាំង ដើម្បីចុះរៀបចំសណ្តាប់ធ្នាប់តាមគ្រប់គោលដៅដែលតែងតែប្រឈមបញ្ហាចត ឬលក់ដូរគ្មានសណ្តាប់ធ្នាប់ ។ ចំពោះលោកអធិការនគរបាលខណ្ឌជ្រោយចង្វារដែលទើបតែងតាំងថ្មី ក៏ត្រូវបានណែនាំ ឱ្យយកចិត្តទុកដាក់ខ្ពស់លេីការដឹកនាំអង្គភាព ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ជាពិសេសត្រូវមានផែនការច្បាស់លាស់ក្នុងការ រៀបចំចាត់ចែងកម្លាំង ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ ក៏ដូចជាការផ្តល់សេវាសាធារណៈទូទៅ ជូនប្រជាពលរដ្ឋឱ្យបានល្អ ។ 

ឆ្លៀតក្នុងឱកាសនេះឯកឧត្តមស្នងការ បានថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានខិតខំបំពេញតួនាទីភារកិច្ចបានយ៉ាងល្អ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងការជួយសម្រួលចរាចរណ៍មុនពេលចូលឆ្នាំ ពេលចូលឆ្នាំ និងក្រោយពេលចូលឆ្នាំ ។ 

ឯកឧត្តមស្នងការបានណែនាំដល់លោកស្នងការរង លោកអធិការ លោកនាយប៉ុស្តិ៍ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការតាមដាន គ្រប់គ្រងឱ្យបានច្បាស់លាស់នៅជនអន្តោប្រវេសន៍ ដែលកំពុងរស់នៅដោយខុសច្បាប់នៅក្នុងរាជធានីភ្នំពេញ ម្យ៉ាងវិញទៀតមន្ត្រីទាំងអស់មិនត្រូវធ្វើអ្វីដែលខុសច្បាប់ បើរកឃើញកំហុស និងមានភស្តុតាងច្បាស់លាស់ នោះនឹងត្រូវដកតួនាទី ឋាន្តរស័ក ឬអនុវត្តតាមវិន័យកងកម្លាំង បើធ្ងន់ធ្ងរត្រូវបញ្ជូនទៅអនុវត្តបន្តតាមនីតិវិធីច្បាប់ ។ 

ចំពោះការងារបង្ការ និងជួយសង្គ្រោះករណីមានអគ្គិភ័យ កម្លាំងជំនាញត្រវត្រៀមជាប្រចាំដើម្បីចេញសង្គ្រោះឱ្យបានឆាប់ និងទាន់ពេលវេលា ម្យ៉ាងវិញទៀត មន្ត្រីជំនាញត្រូវរៀបចំផែនការដើម្បីចុះធ្វើការណែនាំអប់រំអំពីវិធីបង្ការ និងទប់ស្កាត់អគ្គិភ័យ ជាពិសេសសំខាន់ផ្តោតលើទីតាំងដែលប្រឈមដូចជាស្ថានីយលក់ប្រេង ទីតាំងលក់ហ្គាស …។ ល ។ 

ទាក់ទងទៅនឹងការគ្រប់គ្រងកម្លាំង ឯកឧត្តមស្នងការបានណែនាំដល់លោក លោកស្រីស្នងការរង លោក លោកស្រីនាយការិយាល័យ លោកអធិការ លោកនាយប៉ុស្តិ៍ទាំងអស់ ត្រូវគ្រប់គ្រងកម្លាំងឱ្យបានច្បាស់លាស់ ងាយស្រួលចាត់ចែងដឹកនាំបញ្ជា នៅពេលមានបញ្ហា ឬបទល្មើសផ្សេងៗកើតឡើងជាយថាហេតុ ។ 

ដោយសង្កេតឃើញថាកម្លាំងនៃការិយាល័យអន្តរគមន៍ កម្លាំងនៃការិយាល័យចរាចរណ៍ បានបំពេញភារកិច្ច យ៉ាងច្រើនជូនអង្គភាព និងប្រជាពលរដ្ឋ ឯកឧត្តមស្នងការបានណែនាំដល់លោកស្នងការរងទទួលផែនធនធានមនុស្ស ឱ្យពិនិត្យមើលលើការរៀបចំតំលើងឋានន្តរស័ក ក៏ដូចជាការរៀបចំលិខិតសរសើរជូនដល់មន្ត្រីទាំងនោះ ដើម្បីជាការលើកទឹកចិត្ត និងជាការតបស្នងដល់ការខិតខំ និងលះបង់របស់ពួកគាត់ 

ជាកិច្ចបញ្ចប់ឯកឧត្តមស្នងការ ណែនាំដល់កងកម្លាំងទាំងអស់ត្រូវខិតខំបន្ថែមដើម្បីបម្រើសង្គមជាតិ អង្គភាព និងប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត និងថែរក្សាដោយអនុវត្តឲ្យបានល្អនូវវិធានការណ៍ ៣កុំ ៣ការពារ ៕







 

No comments:

Post a Comment

Pages