នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ០៩ម៉៥០នាទី លោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ បានបញ្ជាកម្លាំងផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ កម្លាំងប៉ុស្តិ៍នគរបាលចាក់អង្រែលើ សហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងក្រសួងប្រៃណីយ៍បានចុះធ្វើការបង្រ្កាបអ្នកលក់ និងចែកចាយស៊ីមកាតទូរស័ព្ទ ដោយពុំយកអត្តសញ្ញាណប័ណ្ណពីអ្នកទិញ នៅចំណុចបណ្តោយផ្លូវជាតិលេខ២ ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងប្រតិបត្តិការនោះឃាត់ខ្លួនបានម្នាក់ឈ្មោះ រឿន ធារ៉ា ភេទប្រុស អាយុ ១៣ឆ្នាំ ជាអ្នកលក់ស៊ីមកាតឲ្យក្រុមហ៊ុនវៀតធេល(ខេមបូឌា) នាំយកមកធ្វើការសាកសួរ បន្ទាប់មកកម្លាំងសមត្ថកិច្ចយើងបានធ្វើការណែនាំ អប់រំ និងធ្វើកិច្ចសន្យាឲ្យឈប់លក់ និងចែកចាយស៊ីមកាតទូរស័ព្ទ ដោយមិនយកអត្តសញ្ញាណប័ណ្ណពីអ្នកទិញទៀតនោះទេ រួចអនុញ្ញាត្តិឲ្យឈ្មោះ រឿន ធារ៉ា ត្រឡប់ទៅផ្ទះវិញ ៕
ឈ្មោះ រឿន ធារ៉ា ភេទ ប្រុស អាយុ ១៣ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ភូមិ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ បុគ្គលិកក្រុមហ៊ុនវៀតធេល(ខេមបូឌា) ។
វត្ថុតាងចាប់យក : ស៊ីមកាត Metfone ចំនួន ៩៧ស៊ីមកាត បញ្ជីតម្លៃលេខទូរស័ព្ទចំនួន ០១ច្បាប់មាន ០៧ទំព័រ ទូរស័ព្ទដៃ ០១គ្រឿងសម្រាប់ Activated Sim Card ចំនួន ០២គ្រឿង និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ថតចំលង) ចំនួន ០១សន្លឹក ។
No comments:
Post a Comment