លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ លើកទឹកចិត្តដល់កម្មករ កម្មការិនី សហជីព និងជនជាតិ ត្រូវបំប៉នជំនាញបន្ថែម ដើម្បីជម្រុញល្បឿននៃកិច្ចអភិវឌ្ឍន៍ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Saturday, April 30, 2022

លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ លើកទឹកចិត្តដល់កម្មករ កម្មការិនី សហជីព និងជនជាតិ ត្រូវបំប៉នជំនាញបន្ថែម ដើម្បីជម្រុញល្បឿននៃកិច្ចអភិវឌ្ឍន៍

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយតំណាងកម្មការិនីរោងចក្រ តំណាងសហជីព និងតំណាងជនជាតិ នៃរាជធានីភ្នំពេញ ប្រមាណជាង ៥០០នាក់ នាព្រឹកថ្ងៃសៅរ៍ ១៤ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ វិមាន៧មករា ។ 


ឆ្លៀតក្នុងឱកាសនោះ លោកជំទាវកិត្តិតសង្គហបណ្ឌិត បានមានប្រសាសន៍ថា  ក្រោមការដឹកនាំប្រកប ដោយកត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសមានសុខសន្តិភាព មានស្ថេរភាពនយោបាយល្អ និងមានភាពរីកចម្រើនលើគ្រប់វិស័យ និងគ្រប់គ្រងបានយ៉ាងល្អនូវការឆ្លងរីករាលដាលកូវីដ១៩ តាមរយៈ យុទ្ធសាស្ត្រចាក់វ៉ាក់សាំងតាមអភិក្រមផ្ការីក ។ 


លោកជំទាវក៏បានកោតសសើរដល់ កម្មការិនីរោងចក្រ សហជីព និងជនជាតិ ដែលបានបំពេញតួនាទីភារកិច្ចបានយ៉ាងល្អប្រសើរ ក្នុងរង្វង់សមត្ថកិច្ចរបស់ខ្លួន ដោយទទួលបានលទ្ធផលគួជាទីមោទនៈ  ។ 


លោកជំទាវបានបន្តទៀតថា នៅក្នុងបរិការណ៍កូវីដ១៩នេះ បន្ទាប់ប្រមុខរាជរដ្ឋាភិបាលបានប្រកាស់លើកលែងមិនប្រើម៉ាស់ ផងនោះ យើងទាំងអស់គ្នាក៏នៅតែគោរពតាមវិធានការណ៍ ៣ការពារ ៣កុំ  ។ លោកជំទាវក៏បានលើកទឹកចិត្តដល់កម្មករ កម្មការិនី សហជីព និងជនជាតិ ត្រូវចូលរួមថែរក្សាសុខសន្តិភាព ត្រូវអនុវត្តតាមតួនាទីរបស់ខ្លួនឲ្យបានល្អ និងបំប៉នជំនាញបន្ថែម ដើម្បីជម្រុញល្បឿននៃកិច្ចអភិវឌ្ឍន ក្នុងកិច្ចគាំពារអភិបាលកិច្ចល្អរបស់រាជរដ្ឋាភិបាល ។ 


សម្រាប់អ្នកចូលរួមក្នុងថ្ងៃនេះចំនួន ៥០០នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ ដបអាកុល ថង់យួរ និងថវិកា ៥ម៉ឺនរៀល៕









 

No comments:

Post a Comment

Pages