ព្រឹកថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញអមដំណើរឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ព្រឹទ្ធសភា អញ្ជើញសិក្សាឈ្វេងយល់អំពីការអភិវឌ្ឍនៅឃុំកែវផុស រយ:ពេល ៥ឆ្នាំ ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល និងទស្សនកិច្ចតំបន់អភិវឌ្ឍន៍កសិ-ឧស្សាហកម្ម របស់អ្នកឧកញ៉ា ម៉ុង ឬទ្ធី នៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះគណៈប្រតិភូ ក៏បានចុះពិនិត្យសកម្មភាពចង្វាក់ផលិតកម្ម នៅក្នុងរោងចក្រផលិតចំណីសត្វរបស់ក្រុមហ៊ុន អិម ភីក អេស៊ីអិមស៊ី (ខេមបូឌា) M's PIG ACMC (CAMBODIA) Co., Ltd ផលិតចំណីសត្វដែលមានទីតាំងស្ថិតនៅចំការដូងប្រេង ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានសមត្ថភាពផលិតចំណីសត្វមានដូចជា ចំណីជ្រូក ចំណីទា ក្នុងមួយម៉ោងផលិតបាន ២០តោន៕
No comments:
Post a Comment