ប្រជាពលរដ្ឋបានរិះគន់ និងដាក់សំណួរសួរចំៗថា តើនាយកដែនជម្រកភ្នំព្រិច និងនាយកដែនជម្រកស្រុកកែវសីមា មន្ត្រីយោធា ប្រចាំការភូមិអន្ទ្រង សមត្ថកិច្ចអាវុធហត្ថ កម្លាំងនគរបាល និងជំនាញពាក់ព័ន្ធក្នុងស្រុកកែវសីមា និងស្រុកពេជ្រចិន្តា ហ៊ានបង្ក្រាបលោកតាក់ ដែលជាមេឈ្មួញដឹកជញ្ជូនឈើ និងលោកផេន ជាមេឈ្មួញជើងខ្លាំងនេះដែរឬទេ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Saturday, April 23, 2022

ប្រជាពលរដ្ឋបានរិះគន់ និងដាក់សំណួរសួរចំៗថា តើនាយកដែនជម្រកភ្នំព្រិច និងនាយកដែនជម្រកស្រុកកែវសីមា មន្ត្រីយោធា ប្រចាំការភូមិអន្ទ្រង សមត្ថកិច្ចអាវុធហត្ថ កម្លាំងនគរបាល និងជំនាញពាក់ព័ន្ធក្នុងស្រុកកែវសីមា និងស្រុកពេជ្រចិន្តា ហ៊ានបង្ក្រាបលោកតាក់ ដែលជាមេឈ្មួញដឹកជញ្ជូនឈើ និងលោកផេន ជាមេឈ្មួញជើងខ្លាំងនេះដែរឬទេ

ប្រជាពលរដ្ឋទាំងបីស្រុក ស្រុកចិត្របុរី ខេត្តក្រចេះ និងស្រុកពេជ្រចិន្តា និងស្រុកកែវសីមាខេត្តមណ្ឌលគិរី សូមសំណូមពរដល់កម្លាំងថ្នាក់ជាតិ និងលោកអភិបាលខេត្តទាំងពីរ លោក ថង សាវុន និងលោក វ៉ា ថន សូមជួយមានវិធានការ ទៅលើមេឈ្មួញទាំងពីររូបដែរ កំពុងតែដឹកជញ្ជូនឈើយ៉ាងអាណាធិបតេយ្យ ចេញពីទឹកដីខេត្តមណ្ឌលគិរី ឆ្លងកាត់តាមភូមិ 105 ឃុំថ្មី ស្រុកចិត្របុរី បន្តយកមកទុក នៅភូមិច្រវ៉ា ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ មេឈ្មួញពីរនាក់នេះ គេបានឲ្យស្គាល់ឈ្មោះថា÷


ទី១ លោក តាក់ មានទីលំនៅបច្ចុប្បន្ន នៅភូមិទួល ចំណុះឱ្យភូមិច្រវ៉ាក្រោម ឃុំកន្ទួត ស្រុកចិត្របុរី ទី២ លោក ផេន មានទីលំនៅភូមិសេរីសុខា ឃុំថ្មអណ្ដើក ស្រុកចិត្របុរី ខេត្តក្រចេះ  ។


បច្ចុប្បន្ន អ្នកទាំងពីរជាមេឈ្មួញកាប់បំផ្លាញព្រៃឈើ ចេញពីចំនុចដូចខាងលើនេះ បានកាប់ទន្ទ្រានឈើនិងងអាឈើយកមកស្តុកទុកនៅចំណុចពាមអូរឈូក ស្ថិតនៅក្នុងទឹកដីនៅស្រុកកែវសីមាតែម្ដង។ 


ប្រជាពលរដ្ឋចោទប្រកាន់ និងដាក់ការសង្ស័យថា មានមន្ត្រីយោធាមួយរូប មានតួនាទីជាប្រធាន គ3 ឈ្មោះលោក ចាប់ កុសល បានទទួលលុយពីលោក តាក់ គឺ ម៉ាស៊ីនត្រង់សឺន័រមួយគ្រឿង ចូលទៅអារឈើនៅក្នុងព្រៃដែនជម្រកគឺយកចំនួន 7 លានរៀល ។ 


លោកតាក់និងលោកផេន ជាមេឈ្មួញកាប់កន្ទ្រានព្រៃឈើនិងដឹកជញ្ជូនឈើនេះបាននិយាយថា សព្វថ្ងៃនេះ បើទឹកដីខេត្តមណ្ឌលគិរី គេមិនដែលខ្លាចអ្នកណានោះទេ ព្រោះគេបានជួបលោក ចាប់ កុសល ត្រូវជាបញ្ជាការ គ3 មានទីតាំងនៅភូមិអន្ទ្រងរួចទៅហើយ ឯកចំណែកមកដល់ស្រុកចិត្របុរីខេត្តក្រចេះវិញ ក៏គេបានទំនាក់ទំនងនិងមន្ត្រីសាលាស្រុក ចិត្របុរី សម្រាប់ជួយមើលផ្លូវឲ្យគេផងដែរ ។ ដូច្នេះហើយបានជាលោកតាក់ និងលោកផេន ដឹកជញ្ជូនឈើប្រភេទលេខ 2 និងគោយន្តកន្ត្រៃចេញពីខេត្តមណ្ឌលគិរី រហូតដល់ទឹកដីលេខខេត្តក្រចេះ ពុំមានសមត្ថកិច្ច ឬជំនាញពាក់ព័ន្ធណា ហ៊ានធ្វើការបង្ក្រាបនោះទេ ។


ព្រោះដោយសារទី 1 គ្រប់ស្ថាប័នដែរឈរជើងនៅភូមិអន្ទ្រង ព្រំប្រទល់ស្រុកចិត្របុរីនេះ បានទទួលកញ្ចប់ដាក់ខែពីលោកតានឮអស់ទៅហើយ ជុំវិញពាក់ព័ន្ធនូវរឿងដែលលោកតា ក់និងលោកផេនជាមេឈ្មួញយ៉ាងសកម្ម កាប់បំផ្លាញព្រៃឈើក្នុងដែនជម្រកភ្នំព្រិច និងដែនជម្រកប្រផ្សេ"ទៀតនៅក្នុងខេត្តមណ្ឌលគិរី មានថាមន្ត្រីសមត្ថកិច្ច នោះទេ សូម្បីតែមន្ត្រីជំនាញបរិស្ថានមិនហ៊ានធ្វើការបង្ក្រាបលោកតាក់ផង។


ព្រោះលោកតាក់នេះ ដឹកឈើតាមទូក ចុះតាមព្រែកទេនិងដឹកតាមកាលេកាលេថងកន្ត្រៃផងដែជាចុងក្រោយ ប្រជាពលរដ្ឋនូវចំណុចដូចខាងលើ សូមសំណូមពរដល់ កម្លាំងថ្នាក់ជាតិជួយធ្វើការបង្ក្រាបបទល្មើសព្រៃឈើ និងឯកឧត្តមទាំងពីរខេត្តដូចខាងលើនេះ ជួយមានវិធានការទៅលើមេឈ្មួញកាប់បំផ្លាញព្រៃឈើ ទាំងពីរនេះផងចុះទាន ចំណែករឿងដែលប្រជាពលរដ្ឋដាក់ការសង្ស័យ ទៅលើសមត្ថកិច្ច ទាំងពីរចំនុចដូចខាងលើ និងលោកតាកកំពុងតែអួតក្លែងក្លែង នោះក្រុមការងារមិនទាន់សូមធ្វើការបំភ្លឺពីខាងមន្ត្រីសមត្ថកិច្ច នៅខេត្តមណ្ឌលគិរីបាននោះទេ ព្រោះដោយសារខលទូរស័ព្ទទៅលោកចាបកុសល ចូលហើយពុំមានអ្នកទទួល ឯកចំណែកមន្ត្រីសាលាស្រុកចិត្របុរី ដូចជាលោកញ៉ែមផូតនោះ ក្រុមការងារបានខលទូរស័ព្ទសុំការបំភ្លឺ ចុចចូលហើយពុំមានអ្នកទទួល ។


រាល់ជុំវិញក្រុមការងារធ្វើការផ្សព្វផ្សាយនេះ បើបុគ្គលណា ឬស្ថាប័នណា ថារឿងនេះមិនពិត ក្រុមការងារនៅសុំធ្វើការបំភ្លឺ ឬធ្វើការបកស្រាយនូវរាល់ម៉ោងធ្វើការ៕






 

No comments:

Post a Comment

Pages