ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត អញ្ជើញជួបសំណេះសំណាលជាមួយលោកតា លោកយាយចំនួន១.៥០៦នាក់ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Monday, April 11, 2022

ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត អញ្ជើញជួបសំណេះសំណាលជាមួយលោកតា លោកយាយចំនួន១.៥០៦នាក់

ព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយលោកតា លោកយាយចំនួន១.៥០៦នាក់ មកពីឃុំស្រែក្នុង ឃុំស្រែសំរោង និងឃុំច្រេស នៅវត្តពោធិវង្ស ហៅវត្តស្រែក្នុង ក្នុងភូមិធ្នកយល់ ឃុំស្រែសំរោង ស្រុកជុំគីរី ខេត្តកំពត។


បានអញ្ជើញចូលរួមនាព្រឹកនេះរួមមាន ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងគ្រប់ប្រភេទ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធានអនុប្រធានអង្គភាព មន្ត្រីរាជការចំណុះសាលាខេត្ត លោក លោកស្រីអភិបាល អភិបាលរងស្រុក លោកមេឃុំ និងមន្ត្រីរាជការនៃសាលាស្រុកជុំគីរី។


ក្នុងឱកាសនោះ ឯកឧត្តម បាននាំមកនូវអំណោយជាសម្ភារៈ គ្រឿងឧបភោគ បរិភោគមួយចំនួន ជូនដល់លោកយាយ លោកតា បង ប្អូន ប្រជាពលរដ្ឋ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាលនាពេលខាងមុខនេះផងដែរ។







 

No comments:

Post a Comment

Pages