រដ្ឋបាលខេត្តរតនគិរី បើកកិច្ចប្រជុំសាមញ្ញលើកទី៣៤អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Tuesday, April 5, 2022

រដ្ឋបាលខេត្តរតនគិរី បើកកិច្ចប្រជុំសាមញ្ញលើកទី៣៤អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តរតនគិរី បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តរតនគិរី ក្រោមអធិបតីភាពឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី។


កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំអគារ(A) សាលាខេត្តរតនគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្ត នាយក-នាយករងទីចាត់ការសាលាខេត្ត, ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិអូរយ៉ាដាវ, ប្រធានពន្ធនាគារ, ប្រធានសាខាធនាគារជាតិខេត្ត, ប្រធានអង្គភាពបេឡាសន្តិសុខសង្គម, ប្រធានអង្គភាពក.ប.បខេត្ត, ប្រធានសាខាគយ និងរដ្ឋាករខេត្ត ព្រមប្រធាន-អនុប្រធាន មន្ទីរ-អង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនផងដែរ។


ក្នុងកិច្ចប្រជុំបានលើកឡើងនូវរបៀបវារៈមួយចំនួន ដោយបានធ្វើការពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ រួមមាន៖ 

- ពិនិត្យពិភាក្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញ លើកទី៣៣ របស់ក្រុមប្រឹក្សាខេត្ត។  

- ពិនិត្យពិភាក្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ប្រចាំខែមីនា និងលើកទិសដៅការងារ២០២២ របស់រដ្ឋបាលខេត្តប្រចាំខែមេសា ឆ្នាំ២០២២។

- ពិនិត្យពិភាក្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារ ប្រចាំឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត។


ឯកឧត្ដម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តបានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ ពិតជាមានសារ:សំខាន់ចំពោះ ការតាក់តែងនូវឯកសារសម្រាប់កិច្ចប្រជុំ ពិសេសគឺធ្វើឡើងដើម្បីស្វែងរកនូវចំនុចខ្វះខាត ដោយសមាជិកដែលចូលរួមទាំងអស់ បានលើកឡើងក្នុងអង្គប្រជុំ ធ្វើយ៉ាងណាកែលម្អអោយកាន់តែប្រសើរឡើង សម្រាប់ទុកជាឯកសារដ៍ល្អទាំងអក្ខរាវិរុទ្ធ ឃ្លោងឃ្លា និងខ្លឹមសារពោរពេញដោយអត្ថន័យ ស្របទៅនឹងឯកសារគំរូច្បាប់ដើម ព្រមទាំងបានបង្ហាញ និងណែនាំចំនុចល្អៗបន្ថែមមួយចំនួនទៀត ទុកជាបទពិសោធន៍ការងារដល់សមាជិកសមាជិកាក្នុងអង្គប្រជុំផងដែរ។


ជាមួយគ្នានោះ ឯកឧត្តម ញ៉ែម សំអឿន  ក៏បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំបំពេញការងារនាពេលកន្លងមក ពិសេសឯកឧត្ដម លោកជំទាវ ក្នុងជួរក្រុមប្រឹក្សាខេត្ត ដែលបានជួយជំរុញ អោយការងាររដ្ឋបាលខេត្តរតនគិរី សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរជាបន្តបន្ទាប់។


ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញឲ្យមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត ត្រូវសហការជាមួយក្រុមបច្ចេកទេស រៀបចំឯកសាររបាយការណ៍ ឲ្យបានរួចរាល់ត្រឹមត្រូវ មានន័យគ្រប់ជ្រុងជ្រោយ មុននឹងដាក់ជូនអង្គប្រជុំក្នុងការពិនិត្យសម្រេច ទាំងប្រជុំសាមញ្ញ និងវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត អោយកាន់តែល្អប្រសើរបន្ថែមទៀត៕









 

No comments:

Post a Comment

Pages