បទល្មើសព្រៃឈើកើតមានពេញបន្ទុក នៅ តាមបណ្តាយព្រំដែនអូរយ៉ាដាវខេត្ត រតនគិរី គ្មានសមត្ថកិច្ចបង្ក្រាបទេ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Thursday, April 7, 2022

បទល្មើសព្រៃឈើកើតមានពេញបន្ទុក នៅ តាមបណ្តាយព្រំដែនអូរយ៉ាដាវខេត្ត រតនគិរី គ្មានសមត្ថកិច្ចបង្ក្រាបទេ

ប្រជាពលរដ្ឋខេត្តរតនគិរី ដែលរស់នៅតាមបណ្តោយព្រំដែនអះអាងថា បច្ចុប្បន្ននេះឃើញមានម៉ូតរាប់សិគ្រឿងបានសម្រុក ដឹកឈើ ទាំងយប់ទាំងថ្ងៃប្រភេទឈើ សុក្រំ ចេញពីចំណុចភូមិឡំ ភូមិសំ ស្ថិតក្នុងឃុំប៉កញ៉ៃ និងភូមិតាកុកព្នងក្នុងឃុំ បរខាំស្រុកអូរយ៉ាដាវខេត្តរតនគិរី ឆ្ពោះ ទៅកាន់ប្រទេសវៀតណាមតាមច្រករបៀងភ្នំក្រហមយ៉ាងគគ្រឹកគគ្រេងដោយ មិនមានការបង្ក្រាបពីសមត្ថកិច្ចនគរបាលនៅប៉ុស្តិ៍ភ្នំក្រហមនោះទេ។


ពលរដ្ឋអះអាងថា បទល្មើសព្រៃឈើនេះ គឺកម្លាំងសមត្ថកិច្ចចម្រុះប្រចាំការនៅតាម គោលដៅឆ្លងកាត់នីមួយៗរួមមានកម្លាំង នគរបាល យោធាបប្រចាំការនៅត្រង់ ចំណុចខាងលើមិនមានវិធានការបង្ក្រាប ទេដោយទុកបណ្តោយម៉ូតូរាប់សិបគ្រឿងដឹកឈើទាំងនោះយ៉ាងរលូន។


ពលរដ្ឋនៅក្នុងភូមិទាំងបីបាន ចោទកម្លាំងសមត្ថកិច្ចដែលឈរជើងប្រចាំការនៅ ព្រំដែនចំណុចភ្នំក្រហមថា ជាអ្នកបើកដៃ អោយក្រុមម៉ូតូដឹកឈើទាំងនោះឆ្លងកាត់ ជាថ្នូរនឹងសំណូកពុករលួយពីឈ្មួញឈើ ទាំងនោះ។


ទាក់ទងនឹងការចោទប្រកាន់របស់ប្រជាពលរដ្ឋអ្នកយកព័ត៌មានយើងនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ បានទូរស័ព្ទទៅលោក ដា មេប៉ុស្តិ៍នគរបាលការពារព្រំដែនភ្នំក្រហមហើយត្រូវជាក្មួយលោកស្នងការនគរបាលខេត្តសុំការបំភ្លឺតែទូរស័ព្ទចូលហើយគ្មានអ្នកទទួលនោះទេ។


សូមបញ្ជាក់ថា បញ្ហាបទល្មើសព្រៃឈើក្នុងខេត្តរតនគិរី ហាក់មានការកំរើកឡើងវិញបន្ទាប់ពីស្ងប់ស្ងាត់មួយរយៈពេលវែង។ បញ្ហានេះឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីទើបឡើងកាន់តំណែងថ្មីពេលប្រជុំគណៈបញ្ជារការឯកភាពម្តងៗបានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ទប់ស្កាត់ និងបង្រ្កាបស្កាត់បទល្មើសធនធានធម្មជាតិនិងព្រៃឈើក្នុងភូមិសាស្រ្តខេត្តរតនគិរីអោយខាងតែបាន  តែអស់លោកសមត្ថកិច្ចមួយចំនួនមិនអនុវត្តតាមសោះប្រៀបដូចចាក់ទឹកលើក្បាលទា អញ្ចឹង!៕











 

No comments:

Post a Comment

Pages