អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានកិត្តិយស សូមគោរពជម្រាបជូនអ្នកនិយមតាមដានព័ត៌មាន នៅលើបណ្ដាញទំនាក់ទំនងសង្គម និងសាធារណជន មេត្តាជ្រាបថា - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Sunday, April 17, 2022

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានកិត្តិយស សូមគោរពជម្រាបជូនអ្នកនិយមតាមដានព័ត៌មាន នៅលើបណ្ដាញទំនាក់ទំនងសង្គម និងសាធារណជន មេត្តាជ្រាបថា

ខេត្តសៀមរាប : នៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានកិត្តិយស សូមគោរពជម្រាបជូនអ្នកនិយមតាមដានព័ត៌មាន នៅលើបណ្ដាញទំនាក់ទំនងសង្គម និងសាធារណជន មេត្តាជ្រាបថា  កាលពីយប់ថ្ងៃសុក្រ ទី១៥ ខែមេសា ឆ្នាំ២០២២ តាមបណ្ដាញទំនាក់ទំនងសង្គម ដែលមានគណនីឈ្មោះ Nang Love បានធ្វើការLive បង្ហោះព័ត៌មានដែលមាន ខ្លឹមសារថា៖ ជួយខ្ញុំផង អាណិតប្អូនម្ចាស់ម៉ូតូណាស់ ពូប៉ូលិសដកយកម៉ូតូ ប្រជាពលរដ្ឋទៅណា តើប្រជាពលរដ្ឋខុសអ្វី? ១០ឆ្នំាហើយ ទើបបានមកលេងខេត្តសៀមរាបម្ដង បើសម្ដី ពូប៉ូលិស ឳ្យតម្លៃខ្ញុំ ក៏វាមិនមានរឿងអ្វីកើតឡើងដែរ…..ខំរៀបចំវីដេអូល្អសរសើរពីខេត្តសៀមរាបទុកបង្ហោះដើម្បីលើស្ទួយជាតិ ចុងក្រោយទឹកភ្នែក…. ។


បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាទៅកាន់ លោក វរសេនីយ៍ឯក ជិម សុវណ្ណ ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការចុះស្រាវជា្រវ ផ្ទៀងផ្ទាត់ព័ត៌មាន ពាក់ព័ន្ធនិងហេតុការណ៍ដែលបានកើតឡើង ជាលទ្ធផលទទួលបាន មានដូចខាងក្រោម ៖

កាលពីយប់រំលងអធ្រាត្រ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ ឈានចូលថ្ងៃទី១៦ មានបុរសម្នាក់ជិះម៉ូតូដឹកស្រី្ដម្នាក់ និងក្មេងស្រីម្នាក់ បើកបរមិនពាក់មួកសុវត្ថិភាព ចូលទៅកាន់តំបន់ហាមឃាត់របស់សមត្ថកិច្ចដែលបានដាក់របាំងហាមឃាត់ បានឆ្លងកាត់ហួសចំងាយ២០ម៉ែត្រ ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប(ទល់មុខសារមន្ទីអង្គរ )ខណៈពេលនោះ សមត្ថកិច្ចដែលប្រចាំការនៅគោលដៅបានឳ្យគាត់ត្រលប់ថយក្រោយ ប៉ុន្ដែគាត់មិនព្រមអនុវត្តតាមការណែនាំរបស់សមត្ថកិច្ច ព្រមទាំងបានLive ផ្ទាល់ ពីភាគីអ្នកធ្វើដំណើរដែលកំពុងមានអាការៈស្រវឹងស្រា ផងដែរ ។

ដោយមានការប្រកែកតវ៉ា មិនព្រមស្ដាប់ការណែនាំ របស់សមត្ថកិច្ចដែលប្រចាំការនៅគោលដៅ និងដើម្បីអនុវត្តនូវវិធានការច្បាប់ វិធានការជំនាញ ក្នុងគោលបំណងធានារក្សាសន្ដិសុខ សណ្ដាប់សាធារណៈនៅក្នុងឳកាស បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឳ្យមានរបៀបរៀបរយល្អ សមត្ថកិច្ចបានធ្វើការអញ្ជើញស្រ្ដីរូបនោះទៅកាន់ ទីស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក ដែលស្ថិតនៅជិតគោលដៅ(ខាងលិចដងស្ទឹងសៀមរាប) ប៉ុន្ដែគាត់មិនសហការជាមួយសមត្ថកិច្ច ហេតុដូច្នេះ ទើបសមត្ថកិច្ចបានសម្រេច ធ្វើការឃាត់ទុកមធ្យោបាយបណ្ដោះអាសន្ន ដើម្បីអនុវត្តនូវវិធានាការជំនាញមួយចំនួនរួច ទើបប្រគល់ម៉ូតូទៅឳ្យម្ចាស់កម្មសិទ្ធវិញ។

អាស្រ័យហេតុនេះ សូម អ្នកសារព័ត៌មាន បណ្ដាអ្នកនិយមតាមដានព័ត៌មាន នៅតាមបណ្ដាញទំនាក់ទំនងសង្គមគ្រប់ប្រភេទ និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕



 

No comments:

Post a Comment

Pages