អភិបាលខេត្តកំពង់ចាម​ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ការ​ស្ថាបនា​ផ្លូវ​ក្នុង​ក្រុងកំពង់ចាម​ និង​ស្រុក​ស្ទឹងត្រង់​ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Monday, April 18, 2022

អភិបាលខេត្តកំពង់ចាម​ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ការ​ស្ថាបនា​ផ្លូវ​ក្នុង​ក្រុងកំពង់ចាម​ និង​ស្រុក​ស្ទឹងត្រង់​

កំពង់ចាម​:​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ អមដំណើរដោយ​មន្ត្រី​ពាក់ព័ន្ធ​ នារសៀល​ថ្ងៃទី​១៨​ ខែមេសា​ ឆ្នាំ​២០២២​ នេះ​ បានអញ្ជើញ​ចុះ​ពិនិត្យ​ការ​ស្ថាបនា​ផ្លូវ​បេតុង​មួយ​ចំនួន​ក្នុង​សង្កាត់​បឹងកុក​ ក្រុងកំពង់ចាម​ ដែល​ក្នុង​នោះផ្លូវបេតុងនៅភូមិឡឥដ្ឋចំនួន២ខ្សែ ប្រវែងសរុប ១៦៥២ម៉ែត្រ ទទឹង៧ម៉ែត្រ ផ្លូវបេតុងក្នុងភូមិថ្មគោលចំនួន២ខ្សែ ខ្សែទី១ ប្រវែង១៩៩ម៉ែត្រ ទទឹង៧ម៉ែត្រ ខ្សែទី២ប្រវែង៦៤៥ម៉ែត្រ ទទឹង៦ម៉ែត្រ​ ។ បេី​គិត​ជាប្រវែងផ្លូវសរុប ចំនួន២៤៩៦ ម៉ែត្រ ស្មើនឹងក្រឡាផ្ទៃ ចំនួន ១៦,៨២៧ ម៉ែត្រការ៉េ។

ដោយឡែក​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ដែរ​ ឯកឧត្ដមអភិបាលខេត្ត​ ក៏បាន​ដឹកនាំ​ក្រុម​ការងារ​បន្ត​​ចុះ​ពិនិត្យ​ផ្លូវ​មួយ​ខ្សែ​ទៀត​ គឺផ្លូវក្រាលកៅស៊ូប្រភេទ DBST ប្រវែង១.៦៦០ម៉ែត្រ ទទឹង៧ម៉ែតស្ថិតនៅក្នុងភូមិព្រែកបារាំង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម​ ៕






 

No comments:

Post a Comment

Pages