ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង អញ្ជើញកាត់ខ្សែបូឆ្លងសមិទ្ធផលនានា នៅក្នុងឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Sunday, April 3, 2022

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង អញ្ជើញកាត់ខ្សែបូឆ្លងសមិទ្ធផលនានា នៅក្នុងឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង

នាព្រឹកថ្ងៃសៅរ៍ ទី២ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញកាត់ខ្សែបូនូវផ្ដល់សមិទ្ធផលថ្មីមួយទៀត ជាចំណងដៃដល់ឃុំតាឡាត សម្រាប់ឆ្នាំ២០២២នេះ គឺ ផ្លូវលំដីសរ ប្រវែងជាង ០៩ គីឡូម៉ែត្រ ដែលមានទទឹង ០៦ ម៉ែត្រ ដែលជាមូលនិធិឃុំឆ្នាំ២០២១ ស្ថិតនៅភូមិខ្សាច់ថ្មីធំ ឃុំតាឡាត ស្រុកសេសាន។


ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ ជាផ្លូវការ ផ្លូវលំដីសរ នេះ ឯកឧត្តម ស្វាយ សំអ៊ាង បានគូសបញ្ជាក់ថា៖ ផ្លូវនេះ ពិតជាមានសារៈសំខាន់ណាស់ គឺវាគ្រាន់ជាផ្លូវគមនាគមន៍ជនបទ ងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ ប៉ុណ្ណោះទេ ប៉ុន្តែវាជាសរសៃឈាមសេដ្ឋកិច្ច មធ្យោបាយដ៏មានប្រសិទ្ធភាពបំរើឲ្យ ការដឹកជញ្ជូន ផលិផលកសិកម្ម ដែលប្រជាពលរដ្ឋ ផលិតបាន យកមកលក់ នៅទីផ្សារ សំដៅលើកស្ទួយជីវភាពរស់នៅ ឲ្យកាន់តែប្រសើរទៀតផង។

ទន្ទឹមនឹងនេះ ឯកឧត្តម អភិបាលខេត្តសំណូមពរឲ្យ ប្រជាពលរដ្ឋរស់នៅតំបន់នេះ ចូលរួមថែរក្សាផ្លូវនេះ ឲ្យ បានគង់វង្ស ដើម្បីប្រើប្រាស់ បានយូរអង្វែង៕








 

No comments:

Post a Comment

Pages