រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Monday, April 11, 2022

រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត

នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត តំណាងប្រធានសាលាដំបូងខេត្ត លោកអភិបាលក្រុង-ស្រុក ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយក នាយករងរដ្ឋបាល និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានលើកឡើងថា ផ្ដើមចេញពីការរួមសាមគ្គីគ្នាពីសំណាក់ ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ក្នុងខេត្ត បម្រើប្រជាពលរដ្ឋ ដោយយកចិត្តទុកដាក់ បានធ្វើឱ្យ ប្រជាពលរដ្ឋ កាន់តែមានទំនុកចិត្ត លើថ្នាក់ដឹកនាំរបស់ខ្លួន។ ឯកឧត្តមអភិបាលខេត្ត បានយកឱកាសនោះ ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលសម្រេចបាននូវការងារជាច្រើន ដូចជា ការអនុវត្តមុខងារផ្សេងៗ ដូចជា ផ្នែក ផ្ដល់សេវា ជូនប្រជាពលរដ្ឋ ការដោះស្រាយបញ្ហាប្រឈមនានា បូក រួមទាំង ការដោះស្រាយបញ្ហាគ្រោះធម្មជាតិ ជូន ប្រជាពលរដ្ឋ ពិសេស គឺយុទ្ធនាការ ទប់ស្កាត់ នៃជំងឺរាតត្បាតកូវីដ-១៩នា ឆ្នាំចាស់ កន្លងទៅ ដែលលទ្ធផលទាំងនោះ ផ្ដើមចេញពី ការរួមសាមគ្គីគ្នា ពីសំណាក់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរ មូលដ្ឋានផងដែរ ដែលកត្តា ទាំងនោះធ្វើឱ្យប្រជាពលរដ្ឋកាន់តែ មានទំនុកចិត្ត មកលើថ្នាក់ដឹកនាំ របស់ខ្លួន និងមានទំនាក់ទំនង ប្រកបដោយ មនោសញ្ចេតនា មកលើ អាជ្ញាធរមានសមត្ថកិច្ច របស់យើង។

ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ បន្តថាដើម្បីរក្សាលទ្ធផលដែលយើងទទួលបានកន្លងទៅនេះ សូមគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត ទាំងអស់បន្ត ធ្វើការងារ ដោយភាពមោះមុត និង ដោយភាពស្មោះត្រង់ ជាមួយ ប្រជាពលរដ្ឋ ដើម្បីផ្ដល់ភាពកក់ក្តៅដល់ពួកគាត់ឲ្យកាន់តែប្រសើរ ថែមទៀត។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ក្នុងឆ្នាំថ្មីដែលនឹងមកដល់ ឆាប់ៗ នេះ គណៈបញ្ជាការ ឯកភាព រដ្ឋបាលខេត្តត្រូវរៀបចំដាក់ផែនការ អនុវត្ត ក៏ដូចជាការដាក់ផែនការ អន្តរាគមន៍នានា ដើម្បីថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់ឱ្យបានល្អជូន ប្រជាពលរដ្ឋ បាន ជួបជុំ សប្បាយរីករាយ ក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខាងមុខនេះ ផងដែរ ។ ពីព្រោះ រយៈពេល ២ ឆ្នាំ កន្លងមកហើយ ដែលប្រជាពលរដ្ឋយើង មិនបានធ្វើពិធីជួបជុំ នៅទីសាធារណៈ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩៕







 

No comments:

Post a Comment

Pages