លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ទទួលជួបឯកឧត្ដម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ដើម្បីពិភាក្សាការងារ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Friday, March 25, 2022

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ទទួលជួបឯកឧត្ដម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ដើម្បីពិភាក្សាការងារ

ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្ដម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានអញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង។ 


ក្នុងកិច្ចជំនួបនេះ ឯកឧត្ដម ឯកអគ្គរដ្ឋទូត បានលើកទ្បើងនូវការអភិវឌ្ឍកោះទទឹង និងការផ្ដល់អាហារូបករណ៍ ដល់សិស្សានុសិស្ស មន្ត្រីរាជការ និងមន្ត្រីអន្តោប្រវេសន៍ នៅតាមច្រកព្រំដែនអន្តរជាតិ ជាពិសេស ផ្ដោតសំខាន់ទៅលើមន្ត្រីនគរបាលអន្តោប្រវេសន៍ជាស្ត្រី ដែលបម្រើការងារនៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម និងបានលើកទ្បើងពីការផ្ដល់ទូក្លាសេវ៉ាក់សាំង ជូនដល់រដ្ឋបាលខេត្ត។ 


ជាមួយគ្នានោះផងដែរ លោកជំទាវ អភិបាល ក៏បានស្នើសូមអាហារូបករណ៍ ឯកឧត្ដម អគ្គរដ្ឋទូត នូវវគ្គសិក្សាផ្សេងៗ (វគ្គរយៈពេលខ្លី ឬរយះពេលវែង)ដល់សិស្សានុសិស្ស មន្ត្រីរាជការខេត្តកោះកុង ដើម្បីអភិវឌ្ឍន៍ចំណេះដឹង ជំនាញបន្ថែមទៀត៕





 

No comments:

Post a Comment

Pages