រដ្ឋបាលខេត្តបាត់ដំបង ៖ លោកជំទាវ ញ៉ែម សាខន សម្តេចក្រឡាហោម ស ខេង និង ឯកឧត្តម ស សុខា អញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ចំនួន ៦៨៣នាក់ ទូទាំងក្នុងស្រុកឯកភ្នំ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Tuesday, March 29, 2022

រដ្ឋបាលខេត្តបាត់ដំបង ៖ លោកជំទាវ ញ៉ែម សាខន សម្តេចក្រឡាហោម ស ខេង និង ឯកឧត្តម ស សុខា អញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ចំនួន ៦៨៣នាក់ ទូទាំងក្នុងស្រុកឯកភ្នំ

នាព្រឹកថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ ចំនួន ៦៨៣នាក់ ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញ៉ែម សាខន សម្តេចក្រឡាហោម ស ខេង ប្រធានកិត្តិយសក្រុមអ្នកម្តាយមនុស្សធម៌ និង ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅបរិវេណសាលាស្រុកឯកភ្នំ។


ក្នុងពិធីសំណេះសំណាលនេះក៏មាន ការអញ្ជើញចូលរួមពី ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូអមដំណើរ។ 


ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ វិស័យអប់រំ និងសុខាភិបាល នៅតែជាវិស័យអាទិភាព ២សំខាន់ ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងផ្តោតការយកចិត្តទុកដាក់ធ្វើការកែលម្អ បង្កើនសមត្ថភាព ដើម្បីអាចឈានទៅប្រកួតប្រជែងជាមួយបណ្តាប្រទេសនានានៅលើពិភពលោក។ ជាក់ស្តែង បច្ចុប្បន្នសិស្ស និស្សិតរបស់កម្ពុជា កាន់តែច្រើនឡើង មានសមត្ថភាពប្រកួតប្រជែងក្នុងកម្មវិធីនានាលើឆាកអន្តរជាតិ ហើយទទួលបានលទ្ធផលល្អ គួរអោយកោតសរសើរ និងសារទរក្រៃលែង។


ឯកឧត្តម បានលើកឡើងថា លោកគ្រូ អ្នកគ្រូ ក្រៅពីបង្ហាត់បង្រៀន ក៏បានដើរតួយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ការធ្វើចរាចរ ដូចជាការចែកចាយគ្រឿងញៀននៅតាមសហគមន៍ បន្ថែមលើការអនុវត្តតាមគោលនយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ជាពិសេសនៅក្នុងបរិបទ នៃជំងឺកូវីដ-១៩ នេះ។ លោកគ្រូ អ្នកគ្រូ មានភារកិច្ចកាន់តែច្រើនជាងមុន ព្រោះថាក្រៅពីការបង្ហាត់បង្រៀន លោកគ្រូ អ្នកគ្រូ ថែមទាំងត្រូវចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ពីការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅតាមសហគមន៍ និងសាលារៀនបន្ថែមទៀត។


ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ អស់ពីដួងចិត្តចំពោះលោកគ្រូ អ្នកគ្រូទូទាំងប្រទេស ដែលបានតស៊ូ លះបង់ ពុះពាររាល់ឧបសគ្គបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តម ក្នុងការបង្ហាត់បង្រៀន ផ្ទេរចំណេះដឹង និងអប់រំទូន្មាន តម្រង់ទិសសិស្សានុសិស្ស ឆ្ពោះទៅអនាគតដ៏ត្រចះត្រចង់។


នាឱកាសនោះផងដែរ លោកជំទាវ ញ៉ែម សាខន សម្តេចក្រឡាហោម ស ខេង ក៏បាននាំយកនូវថវិកា ផ្តល់ជូនដល់លោកគ្រូ អ្នកគ្រូ ទាំង ៦៨៣នាក់ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៤០,០០០ រៀល៕







 

No comments:

Post a Comment

Pages