បើគ្មានការទប់ស្កាត់និងបង្ក្រាបពីសំណាក់មន្ត្រីជំនាញ នោះទេពិតណាស់ព្រៃឈើព្រៃឡង់នឹងត្រូវរលាយហិនហោចជាក់ជាពុំខាននៅពេលខាងមុខឆាប់ៗនេះ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Tuesday, March 15, 2022

បើគ្មានការទប់ស្កាត់និងបង្ក្រាបពីសំណាក់មន្ត្រីជំនាញ នោះទេពិតណាស់ព្រៃឈើព្រៃឡង់នឹងត្រូវរលាយហិនហោចជាក់ជាពុំខាននៅពេលខាងមុខឆាប់ៗនេះ

ខេ​ត្តកំពង់ធំ:បន្ទាប់ពីមានភាពល្បីល្បាញឈ្មោះឧក្រិដ្ឋជនរកស៊ីបំផ្លាញព្រៃឈើ ឈ្មោះ​ ក្រិត សុខលន់ និង ប្រពន្ធឈ្មោះ​យាយ ភឿន បានធ្វើសកម្មភាពចូលអាឈើយ៉ាងអាណាធិបតេយ្យ ក្នុងដែនអភិរក្សព្រៃឡង់ ដែលរដ្ឋាភិបាលបានហាមឃាត់ !ដោយសកម្មភាពនេះបានកើតមានរាប់សិបឆ្នាំ​មក​ហើយ ក៏មានការរឹះគន់ថាដោយមានការបើកដៃពីប្រធានមន្ទីរបរិស្ថាន មេស្នាក់ការច្រកអូរងាវ និងមន្រ្ដីរដ្ឋបាលព្រៃឈើ ជាអ្នកបើកដៃអោយឈ្មួញដុះស្លែរខាងលើចូលកាន់កាប់ ឬ អាស្រ័យផល អាកាត់ជ្រៀកឈើដោយ​ឥតខ្លាចញញើតច្បាប់ឡើយ។

   ជាក់ស្តែង​សកម្មភាព​ដឹកជញ្ជូន​ឈើ​ដោ​យខុសច្បាប់​នេះ.ត្រូវ​បាន ដឹកឈើចេញពីព្រៃឡង់ ចំនុចបឹង អូទឹកម៉ូ ជាំរៀម បន្ទាប់​ពីអាកាត់ជ្រៀរូច ដឹកចូលមកតាមក្រុមហ៊ុន ស៊ីអរស៊ីខេ ហើយ​ដឹកឈើឆ្លងកាត់​តំបន់អូងាវ ស្ថិត​នៅ​ក្នុង​ឃុំដងកាំបិត ស្រុក​សណ្ដាន់​ខេត្ត​កំពង់ធំ.ឆ្ពោះទៅ​ដាក់ដេប៉ូឈើដ៏ធំមួយនៅក្នុងខេត្តកំពង់ធំ ។

  សូម​បញ្ជាក់​ផងដែរ​ថា.កន្លង​មក​ឲ្យតែ​មានបទល្មើស នេសាទ ឬក៏បទល្មើសព្រៃឈើ អ្នកសារ ព័ត៌មាន បារាយណ៍​ជូនលោក. វែង​ សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ឋប្រម៉ាញ់និងនេសាទ លោកបានមានប្រសាស៍ថា បញ្ហា​បង្រ្កាប​បទល្មើស.ត្រូវ​បាន​ផ្តល់សិទ្ធិឲ្យ លោក​អភិបាល​ខេត្ត​និងក្រុង ជាអ្នកបង្រ្កាប ព្រោះ​ជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តជាអ្នកបង្រ្កាប។

ក្នុង​នោះប្រជាពលរដ្ឋ បានសុំសំណូមពរយ៉ាងទទូច ដល់ លោក សាយ សំអាល់ រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​ និង លោក​វែង សាខុន រ​ដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ.ជាពិសេស​ លោក.ងួន រតនៈ​អភិបាលខេ​ត្តកំពង់ធំ​ និង​ស្ថាប័ន​តុលាការ​ខេត្ត​កំពង់ធំ.មេត្តា​ជួយអន្តរាគ​មន៍ចាត់វិធានការបង្រ្កាបបទល្មើសព្រៃឈើ ដែល​ឈ្មួញ​ខាងលើ កំពុង​បំផ្លាញ​ព្រៃឈើ​ព្រៃឡង់យ៉ាងមហន្តរាយផងទាន៕







 

No comments:

Post a Comment

Pages