មេបញ្ជាការរាជអាវុធហត្ថស្រុកសំបូរ និងនាយកដែនជម្រកបរិស្ថានព្រៃឡង់ និងប្រធានស្នាក់ការ ទំពាំងសង្កែហ៊ានធ្វើការបង្ក្រាបមេឈ្មួញ ដុះស្លែដែលឈ្មោះចែដែតនេះដែរឬទេ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Tuesday, March 15, 2022

មេបញ្ជាការរាជអាវុធហត្ថស្រុកសំបូរ និងនាយកដែនជម្រកបរិស្ថានព្រៃឡង់ និងប្រធានស្នាក់ការ ទំពាំងសង្កែហ៊ានធ្វើការបង្ក្រាបមេឈ្មួញ ដុះស្លែដែលឈ្មោះចែដែតនេះដែរឬទេ

ខេត្តក្រចេះ ប្រជាពលរដ្ឋ បានដាក់ការសង្ស័យទៅលើមន្ត្រីសមត្ថកិច្ច នៅក្នុងដែនព្រៃឡង់ ពិសេសជាងគេគឺប្រធានស្នាក់ការទំពាំងសង្កែក្រោមការគ្រប់គ្រងនាយកដែនជម្រកកំពត់គុយ និងលោកមេបញ្ជាការរាជអាវុធហត្ថស្រុកសំបូរ លោកអភិបាលស្រុក លោកអធិការស្រុក និងនាយផ្នែករដ្ឋបាល លោក ប៊ុនរតនា ថាបានស៊ីសំណូកសូកប៉ាន់ ពីមេឈ្មួញដុះស្លែ ដឹកជញ្ជូនឈើដែលមិនខ្លាចសមត្ថកិច្ច គេបានឲ្យស្គាល់ឈ្មោះថាចែដែត 

ឯចំណែកប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ និងអភិបាលខេត្តនៃគណៈអភិបាលខេត្តក្រចេះលោកវ៉ាថន  រួមទាំងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់នេសាទ នៅខេត្តក្រចេះ  

ធ្វើមិនឃើញ ធ្វើមិនដឹង ទាល់តែសោះ ប្រហែលជាអស់លោកនៅក្នុងខេត្តក្រចេះ តាំងពីថ្នាក់តូចរហូតដល់ថ្នាក់ខេត្ត បានទទួលលាភសក្ការៈ ពីមេឈ្មួញឈ្មោះចែដែតនេះហើយទេដឹង បានជាមន្ត្រីសមត្ថកិច្ចគ្រប់ស្ថាប័ន 

 ហាក់ម្បី ធ្វើដូចមិនឃើញថាមេឈ្មួញ កំពុងតែសម្រុកដឹកជញ្ជូនឈើ ចេញពីស្នាក់ការទំពាំងសង្កែ នោះទាល់តែសោះ  ។


ជាក់ស្ដែងយប់ថ្ងៃទី 15 ខែ 3 ឆ្នាំ 2022 ក្រុមកូនចៅរបស់មេឈ្មួញដុះស្លែឈ្មោះចែដែត បានដឹកជញ្ជូនឈើចេញពីចំណុចស្នាក់ការត្រពាំងសង្កែ និងបន្តដាក់ឡានសាំយ៉ុង ឆ្ពោះស់កាត់តាមស្រុកសំបូរ និងកាត់តាមស្រុកព្រែកប្រសព្វ យកទៅលក់នៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមយ៉ាងរលូន  ។


ប្រជាពលរដ្ឋដាក់ការសង្ស័យថា ប្រហែលជាមេឈ្មួញឈ្មោះចែដែតបានរៀបចំកញ្ចប់ ឬសំណែនសែនព្រេនទៅសមត្ថកិច្ច ដែលទៅឈរជើងនៅក្នុងស្រុកសំបូរ នៅស្រុកព្រៃប្រសព្វ អស់ហើយទេដឹង បានជាអស់លោកមិនហ៊ានធ្វើការបង្ក្រាមេឈ្មួញ ដុះស្លែដឹកជញ្ជូនអនុផលព្រៃឈើ ចេញពីព្រៃឡង់ យ៉ាងរលូន  ។


មិនត្រឹមតែប៉ុណ្ណោះ មានកម្លាំងសេដ្ឋកិច្ចប៉ូលីសក្រសួង និងកម្លាំងគណៈកម្មការជាតិធ្វើការទប់ស្កាត់រាល់បទល្មើសព្រៃឈើ ឈរជើងនៅចំណុចដូចខាងលើផងដែរ ប៉ុន្តែផ្ទុយទៅវិញ មន្ត្រីទាំងអស់នោះ បានត្រឹមតែក្រាលកន្ទេរធំ បន្លំដេក ត្រីងៀតឆ្លៀតពងតែប៉ុណ្ណោះ  ។


ជាចុងក្រោយ ប្រជាពលរដ្ឋសុំសំណូមពរដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកសាយសំអាល និងឯកឧត្តមរដ្ឋមន្ត្រីរុក្ខាប្រមាញ់និងនេសាទនិងគណៈកម្មការជាតិ ជួយត្រួតពិនិត្យកម្លាំងនៅឈជើង ត្រង់ចំណុចស្រុកសំបូរ ស្រុកព្រែកប្រសព្វ និងព្រៃឡង់ផងទាន បើបនៅតែបណ្ដែតបណ្ដោយ ដូចសព្វថ្ងៃនេះ ព្រៃឡង់ជាព្រៃខ្នាតធំនៅក្នុងប្រទេសកម្ពុជា ប្រាកដជារលាយហិនហោចដោយសារមន្ត្រីពុករលួយអស់ជាមិនខាន។





 

No comments:

Post a Comment

Pages