រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Thursday, March 24, 2022

រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី រួមទាំង ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងអភិបាលក្រុង/ស្រុកជាច្រើនរូប ដែលប្រព្រឹត្តទៅនៅអគារក្រុមប្រឹក្សាខេត្តមណ្ឌលគិរី។

  

ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានមានប្រសាសន៍ថា ការរៀបចំអង្គសន្និបាតនាពេលនេះ ក្នុងគោលបំណង ដើម្បីធ្វើការត្រួតពិនិត្យឡើងវិញ និងធ្វើការឆ្លុះបញ្ចាំងអំពីលទ្ធផលសកម្មភាព នៃការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលខេត្តនៅក្នុងឆ្នាំ២០២១កន្លងមក ធ្វើការផ្សព្វផ្សាយអំពីសមិទ្ធផលនានា និងលើកឡើងអំពីចំណុចខ្លាំង បញ្ហាប្រឈម សំណើដំណោះស្រាយ និងធ្វើការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក លើការងារគ្រប់វិស័យនៅក្នុងខេត្ត ដើម្បីរួមសហការ ក្នុងការស្វែងរកនូវដំណោះស្រាយ ចំពោះបញ្ហាប្រឈមនានា ដែលបានកើតមានឡើង និងទទួលបាននូវអនុសាសន៍ល្អៗ ឈានទៅសម្រេចបាននូវជោគជ័យធំៗថ្មី បន្ថែមទៀត ក្នុងទិសដៅអនុវត្តភារកិច្ចនៅឆ្នាំបន្តបន្ទាប់ទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម សហការអនុវត្តការងារ បានយ៉ាងល្អប្រសើរ តាមតួនាទីភារកិច្ចរៀងៗខ្លួន ក្នុងគោលបំណង ដើម្បីរួមចំណែកក្នុងការស្តារ និងអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី ឲ្យមានការរីកចម្រើនឈានឡើងជាលំដាប់។ ទទឹមនឹងនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តចូលរួមអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យកាន់តែល្អប្រសើរថែមទៀត និងប្រកបដោយប្រសិទ្ធភាព ត្រូវយកចិត្តទុកដាក់ និងជំរុញការផ្តល់សេវាសាធារណៈនានា ឲ្យបានកាន់តែល្អប្រសើរ និងត្រូវបន្តខិតខំដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ និងទំនាស់ផ្សេងៗទៀត ឲ្យមានប្រសិទ្ធភាព និងឆាប់រហ័ស ដែលឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ និងសហគមន៍ ជាពិសេស ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយគ្រប់ជំនាញ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើយ៉ាង សំដៅកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ និងរួមគ្នាអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី ឲ្យមានការរីកចម្រើនបន្ថែមទៀត។

  

បន្ថែមលើសនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់មន្រ្តីរាជការ និប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ៣កុំ និង៣ការពារ ជាពិសេស វីរុសកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សូមរួសរាន់ទៅចាក់វ៉ាក់សាំងនៅតាមទីតាំង ដែលរដ្ឋបាលក្រុង/ស្រុក បានកំណត់ជូនពលរដ្ឋ៕







 

No comments:

Post a Comment

Pages