រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣៣ ឆ្នាំទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត តាមប្រព័ន្ធវីដេអូ Zoom - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Monday, February 28, 2022

រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣៣ ឆ្នាំទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត តាមប្រព័ន្ធវីដេអូ Zoom

នាព្រឹកថ្ងៃចន្ទទី២៨ ខែកុម្ភៈ  ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣៣ ឆ្នាំទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត តាមប្រព័ន្ធវីដេអូ Zoom ក្រោមអធិបតីភាពឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត។ 


របៀបវារៈនៃកិច្ចប្រជុំនេះមាន ៖

១. ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣២។

២. ពិនិត្យ និងអនុម័ត របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងទិសដៅការងារបន្តខែមីនា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត។ 

៣. ស្តាប់របាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយម ស្តីពីការស្តារបឹង ព្រែក។ 

៤. ស្តាប់របាយការណ៍ប្រចាំខែកុម្ភៈ និងទិសដៅការងារបន្តខែមីនា ឆ្នាំ២០២២  របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត។  

៥. ស្តាប់របាយការណ៍ប្រចាំខែកុម្ភៈ និងទិសដៅការងារបន្តខែមីនា ឆ្នាំ២០២២ របស់គណៈកម្មាធិការលទ្ធកម្មខេត្ត។  

៦. សេចក្តីផ្សេងៗ (កិច្ចប្រជុំសាមញ្ញលើកទី៣៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២)៕





 

No comments:

Post a Comment

Pages