អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យវាយតម្លៃ បន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពិធីបុណ្យពិសាខបូជា ឆ្នាំ២០២២ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Monday, February 7, 2022

អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យវាយតម្លៃ បន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពិធីបុណ្យពិសាខបូជា ឆ្នាំ២០២២

ថ្ងៃអង្គារទី៨ ខែកុម្ភៈ ឆ្នាំ២០២២ លោក ទូ សាវុធ អភិបាលរងខេត្ត និងជាប្រធានអង្គប្រជុំ សហការជាមួយ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត អគារអនុរក្ស២ គ្រី ប៊ុនថា ប្រធានពន្ធនាគារ តំណាងស្នងការនគរបាលខេត្ត និងអនុប្រធានពន្ធនាគារទទួលបន្ទុកអប់រំកែប្រែ បានដឹកនាំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យវាយតម្លៃ បន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពិធីបុណ្យពិសាខបូជា ឆ្នាំ២០២២ ចំនួន ២០នាក់ ១នាក់ស្រី មានដូចជា:

ក-ទណ្ឌិតស្នើសូមបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២ សរុបចំនួន៩នាក់ស្រី១នាក់ :

១-ទណ្ឌិតស្នើសូមបន្ធូរបន្ថយទោសរយ:ពេល៣ខែ ចំនួន៥នាក់ប្រុស

២-ទណ្ឌិតស្នើសូមបន្ធូរបន្ថយទោសរយ:ពេល៦ខែ ចំនួន១នាក់ប្រុស

៣-ទណ្ឌិតស្នើសូមបន្ធូរបន្ថយទោសរយ:ពេល៩ខែ ចំនួន១នាក់ស្រី

៤-ទណ្ឌិតស្នើសូមបន្ធូរបន្ថយទោសរយ:ពេល១២ខែចំនួន១នាក់ប្រុស

៥-ទណ្ឌិតស្នើសូមលើកលែងទោសចំនួន១នាក់ប្រុស។

ខ-ទណ្ឌិតស្នើសូមបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យពិសាខបូជា ឆ្នាំ២០២២ សរុបចំនួន១១នាក់ប្រុស :

១-ទណ្ឌិតស្នើសូមបន្ធូរបន្ថយរយ:ពេល៣ខែ ចំនួន៩នាក់ប្រុស

២-ទណ្ឌិតស្នើសូមបន្ធូរបន្ថយរយ:ពេល៩ខែចំនួន១ប្រុស

៣-ទណ្ឌិតស្នើសូមលើកលែងទោសមានចំនួន១នាក់ប្រុស។


ជាចុងក្រោយលោក អភិបាលរងខេត្ត និងជាប្រធានអង្គប្រជុំបានពិនិត្យ វាយតម្លៃ ឯកភាពលើសំណើសូមបន្ធូរបន្ថយទណ្ឌិតចំនួន២០នាក់ ១នាក់ស្រី ក្នុងឱកាសពីធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងបុណ្យពិសាខបូជាឆ្នាំ២០២២ តាមការស្នើសូមរបស់ប្រធានពន្ធនាគារខេត្ត មុននឹងបញ្ជូនសំណើសូមបន្ធរបន្ថយទោសទណ្ឌិត ជូនថ្នាក់ជាតិពិនិត្យ និងបន្តនីតិវិធី៕






 

No comments:

Post a Comment

Pages