ពិតជាខ្លាំងមែន នាយកដែនជម្រក ស្រុកកែវសីមា និងប្រធានស្នាក់ការស្រែផ្លែង ហ៊ានបើកភ្លើងខៀវ ឱ្យក្រុមឈ្មួញ ជ្រៀកឈើ ដឹកជញ្ជូនតាមមុខស្នាក់ការទៅវិញ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Sunday, February 13, 2022

ពិតជាខ្លាំងមែន នាយកដែនជម្រក ស្រុកកែវសីមា និងប្រធានស្នាក់ការស្រែផ្លែង ហ៊ានបើកភ្លើងខៀវ ឱ្យក្រុមឈ្មួញ ជ្រៀកឈើ ដឹកជញ្ជូនតាមមុខស្នាក់ការទៅវិញ

ជាក់ស្ដែងយប់ថ្ងៃទី 12 ខែ 2 ឆ្នាំ 2017 ក្រុមឈ្មួញ សម្រុកដឹកជញ្ជូនឈើ ចេញពីព្រៃដែនជម្រកស្រុកកែវសីមា ឆ្លងកាត់តាមស្នាក់ការស្រែផ្លែង យកមកទុកនៅភូមិពូចារ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នឹងមិនបន្តលក់ឱ្យក្រុមឈ្មួញ ដាក់សាំយ៉ុង យកទៅលក់នៅខេត្តត្បូងឃ្មុំ គ្មានសមត្ថកិច្ច ណាអើពើ ធ្វើការបង្ក្រាបនោះទេ ចំណែកលោកនាយកថា ត្រូវជានាយក ដែនជម្រកសត្វព្រៃស្រុកកែវសីមា និងលោកអភិបាលស្រុកកែវសីមា រួមទាំងសមត្ថកិច្ចពាក់ព័ន្ធ ជាច្រើនរូបទៀតនៅក្នុងស្រុកកែវសីមា ពុំមានវិធានការធ្វើការបង្ក្រាប ក្រុមឈ្មួញដឹកជញ្ជូនឈើ ចេញពីព្រៃដែនជម្រក ស្រុកកែវសីមានេះទេ ទោះបីឯកឧត្តមនៃគណៈអភិបាលខេត្ត មណ្ឌលគិរី លោកថងសាវុន បានដាក់បញ្ជាទៅគ្រប់មន្ត្រី និងជំនាញបរិស្ថាន មេព្រៃនៅតាមបណ្ដាស្រុក ក្នុងខេត្តមណ្ឌលគិរី ឲ្យធ្វើការទប់ស្កាត់រាល់បទល្មើសព្រៃឈើ ដែលក្រុមឈ្មួញ ដឹកជញ្ជូនចេញពីព្រៃដែនជម្រក កែវសីមា ផ្ទុយទៅវិញ បទបញ្ជារបស់ឯកឧត្តមអភិបាលខេត្ត លោកថងសាវុន សាបដូចទឹកទន្លេ ព្រោះដោយសារមន្ត្រីជាច្រើនរូប កំពុងតែក្រាលកន្ទេលធំបន្លំដេក បើកភ្លើងខៀវឲ្យក្រុមឈ្មួញ ចូលកាត់អារច្រៀកឈើ យកទៅលក់យ៉ាងអនាធិបតេយ្យទៅវិញ តើបទបញ្ជារបស់ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី មានប្រសិទ្ធភាពដែរឬទេ ពិសេសជាងគេ លោក ភឿន សុខណា អភិបាលរងស្រុកកែវសីមា ធ្លាប់តែប្រើកណ្ដាប់ដៃដែក បំបែកពួកបទល្មើស ដឹកជញ្ជូនឈើ ស្ទើរតែក្រុមឈ្មួញខ្លាចលេចនោមអស់ហើយ តែឥឡូវនេះ ស្រាប់តែលោក ភឿន សុខណា បានដោះកណ្ដាប់ដៃដែក និងមិនស្តាប់បទបញ្ជារបស់អភិបាលខេត្តទៀតផង តើមន្ត្រីនៅក្នុងស្រុកកែវសីមា សុទ្ធតែមន្ត្រីក្រាលកន្ទេលធំ បន្លំដេកមែនទេ បានជាបណ្ដែតបណ្ដោយអោយក្រុមឈ្មួញ ដឹកជញ្ជូនឈើស្ទើរតែជាន់ស្នាក់ការ ស្រែផ្លែង ក្រោមការគ្រប់គ្រងរបស់ លោកនាយកថា ត្រូវជានាយកដែនជម្រកនៅក្នុងព្រៃដែនជម្រកស្រុកកែវសីមា  ឬមួយក៏មន្ត្រីទាំងអស់ ទទួលបានលាភសក្ការៈ និងសំណែនរបស់ឈ្មួញ់ហើយទេដឹង បានជាមិនធ្វើការបង្ក្រាប  ។


យោងតាម សមត្ថកិច្ចមួយរូប នៅក្នុងស្រុកកែវសីមា សុំមិនបញ្ចេញឈ្មោះ បានប្រាប់ក្រុមការងារអោយដឹង នៅព្រឹកថ្ងៃទី 12 ខែ 2 ឆ្នាំ 2022 ថាមន្ត្រីទាំងអស់នោះ បានទទួលលាភសក្ការៈ ពីក្រុមឈ្មួញអស់ហើយ បើសិនជាប្រជាពលរដ្ឋដឹកបន្តិចបន្តួច តែងតែអស់លោកចាប់ បង្រ្កាប រាយការណ៍ជូនឯកឧត្តមអភិបាលខេត្ត និងមន្ត្រីថ្នាក់ធំ ជាន់ខ្ពស់នៅក្នុងខេត្តមណ្ឌលគិរី ឱ្យជ្រាប នេះហើយពាក្យដែលប្រជាពលរដ្ឋបានលើកឡើងថា ចាប់អ្នកតូច លែងអ្នកធំ ព្រោះអ្នកតូចអត់លុយ។



 

No comments:

Post a Comment

Pages