(មណ្ឌលគិរី)៖ រថយន្តយីឌុបមួយគ្រឿង បានរងនូវការក្រឡាប់ដោយខ្លួនឯង បង្កអោយអ្នករួមដំណើរ(ព្រូ)បានស្លាប់នៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍នេះ គឺបានកើតឡើងនារសៀលថ្ងៃទី៣ ខែកុម្ភៈ២០២២នេះ ចំណុចអូរងើយ ស្ថិតក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំងខេត្តមណ្ឌលគិរី។
សេចក្តីរាយការពីពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ចំណុចកើតហេតុ បានប្រាប់ថា ពួកគាត់បានឃើញព្រូរថយន្តម្នាក់ស្លាប់ ឯតៃកុងរបួសនិងកំពុងត្រូវបានគេជួយគាស់ចេញពីកាបីនរថយន្ត។ប្រភពបន្តថា ក្នុងទ្រុងរថយន្តឃើញសុទ្ធតែឈើគ្រឿងផ្ទះឡើងពេញណែន មិនដឹងថាមានច្បាប់ឬអត់ទេ?
ករណីនេះ នៅមិនទាន់មានព័ត៌មានលំអិតពីនគរបាលចរាចរណ៍ស្រុកអូររាំងរួមទាំងសង្កាត់រដ្ឋបាលព្រៃឈើមូលដ្ឋាននោះនៅឡើយ ដោយគ្រាន់តែដឹងថា រថយន្តរងគ្រោះពាក់ស្លាកលេខស្វាយរៀង៣A-០៨៥៤ ពណ៌ស ឆ្នូតផ្ទៃមេឃ ៕
No comments:
Post a Comment