នៅថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលាខេត្តស្វាយរៀង មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការចងក្រងសមាជិកចលនាភូមិមួយផលិតផលមួយ និងពិធីចែកវិញ្ញាបនបត្រទទួលស្គាល់ផលិតផលភូមិមួយផលិតផលមួយ ដោយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្រោមអធិបតីភាពឯកឧត្ដម សេង សីលា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត និងឯកឧត្តម ហាស់ វង់ដារ៉ា អគ្គលេខាធិការរង ភ១.ផ១ ដោយមានការសម្របសម្រួលពីលេខាធិការដ្ឋានគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយខេត្តស្វាយរៀង និងមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំ អ.គ.ភ១.ផ១ តំណាងលេខាធិការដ្ឋានភ១.ផ១ ខេត្ត មន្ទីរពាក់ព័ន្ធ ម្ចាស់ផលិតករ ដែលផលិតផលត្រូវបានទទួលស្គាល់ជាផលិតផលភូមិមួយផលិតផលមួយ ព្រមទាំងក្រុមផលិតករ ម្ចាស់សិប្បកម្ម សហគមន៍ សមាគមផលិតក្នុងខេត្តមួយចំនួនទៀត។
ផលិតផលដែលទទួលបានវិញ្ញាបនបត្រទទួលស្គាល់នាឱកាសនោះ រួមមាន៖
១-ទឹកឃ្មុំព្រៃធម្មជាតិត្រពាំងពិការ នៅភូមិត្រពាំងពិការ ឃុំអំពិល ស្រុករមាសហែក
២-ស្រូវស្មាច់កំពង់រោទិ៍ នៅភូមិឫស្សីអម ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍
៣-បន្លែសុវត្ថិភាព នៅភូមិក្បាលដំរី ឃុំស្វាយយា ស្រុកស្វាយជ្រំ
៤-អំបុកស្រួយឆ្ងាញ់ នៅភូមិគោកកណ្ដាល ឃុំក្រោលគោ ស្រុកស្វាយជ្រំ
៥-អំបុក(ស្រីនិច) នៅភូមិបន្លាស្អិត ឃុំក្រោលគោ ស្រុកស្វាយជ្រំ
៦-ស្ករត្នោតម្សៅ នៅភូមិទួលវិហារ ឃុំស្វាយយា ស្រុកស្វាយជ្រំ
៧-គ្រាប់ធញ្ញជាតិ-អាហារសម្រន់ នៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង
៨-កាបូបយួរ និងមួកធ្វើពីអញ្ជូត នៅភូមិចំបក់កោង ឃុំតាសួស ស្រុកស្វាយជ្រំ
៩-ក្រម៉ាភូមិដំណាក់កន្ទួត នៅភូមិដំណាក់កន្ទួត ឃុំស្វាយយា ស្រុកស្វាយជ្រំ៕
No comments:
Post a Comment