សមត្ថកិច្ចនៅត្រង់ចំណុច ស្ពានដែក ភូមិខ្ទង់ និងចំណុចកែងខ្មែរអង្គរ ឃុំស្រែឈូក ស្រុកកែវសីមា កំពុងតែសប្បាយកើបលុយពីក្រុមឈ្មួញ មិនធ្វើការបង្ក្រាបបទល្មើសព្រៃឈើនោះទេ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Wednesday, January 19, 2022

សមត្ថកិច្ចនៅត្រង់ចំណុច ស្ពានដែក ភូមិខ្ទង់ និងចំណុចកែងខ្មែរអង្គរ ឃុំស្រែឈូក ស្រុកកែវសីមា កំពុងតែសប្បាយកើបលុយពីក្រុមឈ្មួញ មិនធ្វើការបង្ក្រាបបទល្មើសព្រៃឈើនោះទេ

ខេត្តបណ្ឌលគីរី នៅល្ងាចថ្ងៃទី 19 ខែ1 ឆ្នាំ 2022 ក្រុមឈ្មួញកំពុងតែសម្រុកដឹកជញ្ជូនឈើ ចេញពីចំណុច ស្ពានដែក ចំណុចកែងខ្មែរអង្គរ ចំណុចដើមចំបក់ ក្បែរស្នាក់ការបរិស្ថាន ដើមចំបក់តែម្តង


 ជាក់ស្តែងក្រុមការងារ បណ្ដាញព័ត៌មានថ្មីបានចុះទៅ ផ្តិតយករូបភាព ពីក្រុងឈ្មួញដឹកជញ្ជូនឈើចេញពីចំណុចដូចខាងលើ ក្រោមការគ្រប់គ្រងរបស់លោកនាយកថា និងមានសមត្ថកិច្ចជាច្រើនរូបទៀត ដូចជាមន្ត្រីយោធា ប៉ុស្តិ៍រដ្ឋបាលឃុំស្រែឈូក និងកំលាំងប៉ូលីសសេដ្ឋកិច្ចក្រសួង ជំនាញមេព្រៃស្រុកកែវសីមា បានដាក់កូនចៅទៅយកលុយ នៅត្រង់ចំណុចដូចខាងលើនោះ មិនដែលខ្វល់ ធ្វើការទប់ស្កាត់និងបង្ក្រាប បទល្មើសព្រៃឈើ ដែលមានក្រុមឈ្មួញដុះស្លែជាច្រើនរូប កំពុងតែចូលឡានសាំយ៉ុងទៅដាក់ឈើ នៅត្រង់ចំណុចដូចខាងលើ ស្ថិតនៅក្នុងឃុំស្រែឈូក ស្រុកកែវសីមា ខេត្តបណ្ឌលគីរី នោះទេ


សមត្ថកិច្ច នៅត្រង់ចំណុចភូមិឃុំដូចខាងលើ សុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ប្រាប់ក្រុមការងារថា រាល់សកម្មភាពឡានចូលដឹកជញ្ជូនឈើ ចេញពីចំណុចកែងខ្មែរអង្គនេះ គឺគេបានបង់លុយទៅឲ្យសមត្ថកិច្ច គ្រប់ស្ថាប័នហើយ បើពេលណាឡានសាំយ៉ុងបានចូលមកបើមិនបានបង់លុយឲ្យសមត្ថកិច្ចជាមុន ប្រាកដជាគេធ្វើការបង្ក្រាបភ្លាមៗ ។


ប្រជាពលរដ្ឋនៅភូមិសំពោច ឃុំខ្សឹម បានលើកឡើងបន្តទៀតថា ឡានសាំយ៉ុងច្រើនគ្រឿង និងកាលេថងកន្ត្រៃជាច្រើនគ្រឿង បានដឹកជញ្ជូនឈើចេញពីព្រៃដែនជម្រកភ្នំព្រិច យកមកស្តុកទុកនៅចំណុចភូមិឃុំដូចខាងលើ នឹងបន្តលើកដាក់ឡានសាំយ៉ុង ដាក់កាលេថងកន្ត្រៃ ចេញមកតាមផ្លូវកែងខ្មែរអង្គរឆ្ពោះមុខកែង បរិស្ថាន នៅត្រង់ចំណុចចុងសំពោច ជាប់ កែងចំការលោកគង់ក្រឹង 

តើលោក ផូបសុខចូចនិងសមត្ថកិច្ចឈរជើងនៅចំណុចផ្លូវកែងនោះ ដែលធ្វើការបង្ក្រាបដែរឬទេ ឬមួយសមត្ថកិច្ចនៅខេត្តមណ្ឌលគិរី ដែលមកឈរជើងនោះ ក្រាលកន្ទេលធំបន្លំដេក នាំគ្នាភូតភកុហកឯកឧត្តមអភិបាលខេត្ត មណ្ឌលគិរីទេដឹង

ហើយក៏សមត្ថកិច្ចនៅត្រង់ចំណុចកែងចម្ការគង់ក្រឹង ដែលមានស្នាក់ការបរិស្ថានក្រោមការគ្រប់គ្រងរបស់លោកផូបសុខចូច និងមានមន្ត្រីអាវុធហត្ថជាច្រើនរូប ដែលដាក់កញ្ចុះកុងត្រូលជជុះ ចាំយកលុយនៅចំណុចនោះ តែបែរជាអស់លោកមិនបង្ក្រាប ឬមួយសមត្ថកិច្ចនៅទឹកដីស្រុកស្នួល និងស្រុកកែវសីមាបាន បើកភ្លើងខៀវ ឱ្យក្រុមឈ្មួញសម្រុកដឹកជញ្ជូនឈើ ត្រៀមលុយចូលឆ្នាំចិននៅថ្ងៃខាងមុខនេះ បានជាអស់លោកមិនបង្ក្រាប។



 ជាចុងក្រោយប្រជាពលរដ្ឋ សូមសំណូមពរដល់ឯកឧត្តម សុគន្ធ ត្រូវជាអភិបាលខេត្តនៃគណៈអភិបាលខេត្តមណ្ឌលគិរី សូមលោកជួយមានវិធានការ ទៅលើមន្ត្រីនៅក្នុងស្រុកកែវសីមា ផងចុះទៀនពិសេសជាងគេគឺលោកនាយកថា ដែនជម្រកកែវសីមាតែម្ដង និងប្រធានស្នាក់ការដើមចំបក់ ។











 

No comments:

Post a Comment

Pages