ពិធីខួប១៥ឆ្នាំ ថ្ងៃបង្កើត ក្រុមហ៊ុនដាក់ឡាក់-មណ្ឌលគិរី អភិវឌ្ឍន៍កៅស៊ូ (៣០.១១.២០០៦-៣០.១១.២០២១) - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Sunday, January 9, 2022

ពិធីខួប១៥ឆ្នាំ ថ្ងៃបង្កើត ក្រុមហ៊ុនដាក់ឡាក់-មណ្ឌលគិរី អភិវឌ្ឍន៍កៅស៊ូ (៣០.១១.២០០៦-៣០.១១.២០២១)

(មណ្ឌលគិរី)៖ នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម អគ្គរាជទូត នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ ១៥ឆ្នាំ នៃការបង្កើត និងការកសាងអភិវឌ្ឍន៍ក្រុមហ៊ុនអភិវឌ្ឍន៍កៅស៊ូដាក់ឡាក់-មណ្ឌលគិរី និងអបអរសាទរ នៃការសម្រេចបានលទ្ធផលបរិមាណផល ២៥០០តោន ក្នុងឆ្នាំ២០២១ ពិធីនេះដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោកឧកញ៉ា ឡេង ឫទ្ធី ប្រធានសមាគមនសម្ព័ន្ធកៅស៊ូវៀតណាម លោក ង្វៀន វៀតទឿង នាយកគ្រប់គ្រង នៃសណ្ឋាគារដាក់រូកូ រួមទាំងលោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាស្រុក/ឃុំ និងកម្មករ កម្មកានីសរុបជាង២០០នាក់ ដែលប្រព្រឹត្តទៅនៅបរិវេណក្រុមហ៊ុនដាក់ឡាក ស្ថិតនៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ ថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការធ្វើវិនិយោគទុននៅព្រះរាជាណាចក្រកម្ពុជា និយាយរួម និងវិនិយោគនៅខេត្តមណ្ឌលគិរី និយាយដោយឡែក ដោយក្រុមហ៊ុនត្រូវបានបង្កើតឡើង និងអនុវត្តសកម្មភាពការងារវិនិយោគនៅខេត្តមណ្ឌលគិរី អស់រយៈពេល ១៥ឆ្នាំកន្លងមកហើយ។ នេះជាលទ្ធផល នៃកិច្ចខិតខំប្រឹងប្រែងអនុវត្តការងាររហូតទទួលបានជោគជ័យ នៃផែនការដែលបានដាក់ចុះ គឺការទទួលបរិមាណផលដ៏ល្អ ក្នុងការប្រមូលផលលើដំណាំកៅស៊ូរបស់ក្រុមហ៊ុននៅឆ្នាំ២០២១នេះ បានចំនួន ២៥០០តោន។ ឯកឧត្តម បញ្ជាក់ថា នៅខេត្តមណ្ឌលគិរី មានក្រុមហ៊ុនប្រមាណជា ២៥ក្រុមហ៊ុន ដែលមកធ្វើការវិនិយោគនៅខេត្ត លើផ្ទៃដីសរុបប្រមាណ ១៤ម៉ឺនហិកតា និងមានក្រុមហ៊ុនវៀតណាម មកវិនិយោគចំនួន ០៦ក្រុមហ៊ុន ក្នុងនោះ ក៏មានក្រុមហ៊ុនអភិវឌ្ឍន៍កៅស៊ូដាក់ឡាក់-មណ្ឌលគិរីផងដែរ។ ឯកឧត្តម ក៏បានណែនាំដល់ក្រុមហ៊ុនទាំងអស់ ត្រូវសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ច ក្នុងការរក្សានូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងមូលដ្ឋាន ដើម្បីយ៉ាងណា ឲ្យខេត្តមណ្ឌលគិរី និងតាមបណ្តាស្រុក មានការអភិឌ្ឍន៍រីកចម្រើន សំដៅជួយកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ជាពិសេស ក៏សូមឲ្យក្រុមហ៊ុន និងកម្មករ កម្មកានីទាំងអស់ ត្រូវបន្តចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ៣កុំ និង៣ការពារ។

  សូមបញ្ជាក់ថា ការប្រារព្វពិធីខួប ១៥ឆ្នាំ ថ្ងៃបង្កើតក្រុមហ៊ុនអភិវឌ្ឍន៍កៅស៊ូដាក់ឡាក់-មណ្ឌលគិរី (៣០.១១.២០០៦-៣០.១១.២០២១) ហើយក្នុងរយៈពេល ១៥ឆ្នាំកន្លងមកនេះ ក្រុមហ៊ុននេះ បានជួយឧបត្ថម្ភថវិកាសម្រាប់កសាងវិទ្យាល័យមួយខ្នង នៅស្រុកកោះញែក សាងសង់សាលាបឋមសិក្សាមួយខ្នង នៅក្នុងទីតាំងក្រុមហ៊ុន មាន ៥បន្ទប់ បានរៀបចំប៉ុស្តិ៍សុខភាពមួយកន្លែង សម្រាប់កម្មករ និងបុគ្គលិក បានចូលរួមចំណែកថវិកា សម្រាប់កសាងទីស្នាក់ការ ក្នុងមូលដ្ឋានស្រុកពេជ្រាដា បានជួយធ្វើផ្លូវក្រាលក្រួសក្រហមមួយកំណាត់ប្រវែង ៩គីឡូម៉ែត្រ ជួយសាងសង់ស្ពានបេតុង ៣កន្លែង ដើម្បីបម្រើដល់ផលិតកម្ម ក៏ដូចជាការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបានសាងសង់ផ្ទះកម្មករចំនួន ១១២ខ្នង សម្រាប់ផ្តល់ឲ្យគ្រួសារកម្មករ បុគ្គលិកមានកន្លែងស្នាក់នៅ ថែមទាំង ជួយពិនិត្យ និងផ្តល់ថ្នាំព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ និងការផ្តល់សេវា និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតផងដែរ៕








 

No comments:

Post a Comment

Pages