មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី សហការជាមួយនឹងនគរបាលចរាចរណ៍ផ្លូវគោកខេត្ត បានបន្តយុទ្ធនាការអប់រំ ផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងចែកមួកសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Thursday, December 9, 2021

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី សហការជាមួយនឹងនគរបាលចរាចរណ៍ផ្លូវគោកខេត្ត បានបន្តយុទ្ធនាការអប់រំ ផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងចែកមួកសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋ

ស្របពេលដែលប្រទេសជាតិមានការរីកចម្រើន កំណើនយាន្តជំនិះបានកើនឡើងជាបន្តបន្ទាប់ ទន្ទឹមនឹងនោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ក៏បានកើនឡើងផងដែរ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នេះ ព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី សហការជាមួយនគរបាលចរាចរណ៍ខេត្ត បានបន្តយុទ្ធនាការអប់រំ ផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងចែកមួកសុវត្ថិភាព ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួម ឆ្លើយសំនួរត្រូវ ក្នុងគោលបំណងដើម្បីពញ្ញាក់ស្មារតី ដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ឲ្យយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ ពិធីនេះត្រូវបានធ្វើឡើងនៅផ្លូវបំបែកជាបួនរង្វង់មូលមូល ក្រុងបានលុង ក្រោមអធិបតីភាព ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី និងមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការកងកម្លាំងទាំង៣ អភិបាលក្រុង ចៅសង្កាត់ លោកលោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។


ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានមានប្រសាសន៍លើកឡើងថា យុទ្ធនាការអប់រំផ្សព្វផ្សាយ ស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ ធ្វើឡើងក្នុងគោលបំណង អប់រំផ្សព្វផ្សាយអប់រំណែនាំដល់អ្នកបើកបរ យានយន្តគ្រប់ប្រភេទ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក បើកបរឲ្យមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងដាច់ខាត ត្រូវចេះគោរពសិទ្ធិអាទិភាព និងមានការអធ្យាស្រ័យខ្ពស់ រាល់ពេលបើកបរ ធ្វើយ៉ាងណាចូលរួមទប់ស្កាត់ និងកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ លើសពីនេះទៀត ក្រុមការងារបានរៀបចំកម្មវិធី សំណួរចម្លើយ ពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីទទួលបានមួកសុវត្ថិភាព និងរង្វាន់ផ្សេងទៀត ព្រមទាំងចែកជូននូវឯកសារពាក់ព័ន្ធ និងច្បាប់ស្តីពីសុវត្ថិភាព ចរាចរណ៍ផ្លូវគោកថ្មី។


សូមបញ្ជាក់ថា ក្នុងយុទ្ធនាការខាងលើនេះ បានប្រើប្រាស់សម្ភារ និងឯកសារមួយចំនួន រួមមាន៖ មួកសុវត្ថិភាពចំនួន១៩០មួក សៀវភៅស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក ចំនួន១៥០ក្បាល សៀវភៅអ្វីដែលអ្នកបើកបរត្រូវយល់ដឹង ចំនួន១៥០ក្បាល ស្ទីកឃ័រចំណាំងផ្លាត ចំនួន១៥០សន្លឹក ខិតបណ្ណសីលធម៌១០ចំណុចសម្រាប់សុវត្ថិភាពចរាចរណ៍ចំនួន១៥០សន្លឹក សញ្ញាចរាចរណ៍សំខាន់ៗ ចំនួន៦០ផ្ទាំង ស្ទីកគ័រពាក្យស្លោក ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ចំនួន១៥០ផ្ទាំង ប្រការសំខាន់ៗដែលត្រូវចងចាំ ចំនួន១៥០សន្លឹក ខិតបណ្ណសុវត្ថិភាពការធ្វើដំណើរតាមរថយន្ដរដូវកាលកូវីដ-១៩ ចំនួន១៥០សន្លឹក និងប៊ិចចំនួន១៥០ដើម៕









 

No comments:

Post a Comment

Pages