លោកអឹមសាវរឹទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើព្រៃឈើខេត្តឧត្ដរមានជ័យគិតបែបណា ចំពោះកូនចៅនាយសង្កាត់ រដ្ឋបាលព្រៃឈើពីរស្រុក ដែលលោកដាក់អោយមកការពារ និងបង្ក្រាបពាក់ព័ន្ធរាល់បទល្មើសព្រៃឈើ តែមិនឃើញមានការបង្រ្កាបទៅវិញ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Sunday, December 5, 2021

លោកអឹមសាវរឹទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើព្រៃឈើខេត្តឧត្ដរមានជ័យគិតបែបណា ចំពោះកូនចៅនាយសង្កាត់ រដ្ឋបាលព្រៃឈើពីរស្រុក ដែលលោកដាក់អោយមកការពារ និងបង្ក្រាបពាក់ព័ន្ធរាល់បទល្មើសព្រៃឈើ តែមិនឃើញមានការបង្រ្កាបទៅវិញ

ខេត្តឧត្ដរមានជ័យ ៖ លោកអឹមសាវរឺទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្ដរមានជ័យគិតយ៉ាងណា ?ចំពោះនាយសង្កាត់រដ្ឋបាលព្រៃឈើពីរស្រុក ដែលលោកដាក់អោយមក ការពារនិងបង្រ្កាបពាក់ព័ន្ធរាល់បទល្មើសព្រៃឈើ ។


ទីមួយស្រុកអន្លង់វែង ទីពីរ ស្រុកត្រពាំប្រាសាទ កេសង្កេតឃើញនាយសង្កាត់ទាំងពីរ ស្រុកនេះពុំសូវដែលធ្វើការបង្រ្កាបទៅលើក្រុមឈ្មួញរកស៊ីបទល្មើសឈើក្នុងដែនរបស់ខ្លួននោះឡើយ។


លោកវ៉ុនប៊ុនធឿនមកកាន់តំណែង ជានាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លងវែង បន្ទាប់ពីផ្លាស់ផ្ដូរទៅវិញទៅមក អោយលោកគង់សារ៉េត អោយទៅកាន់នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកចុងកាល់វិញម្ដង។


ក្រោយពីលោកវ៉ុនប៊ុនធឿ នាយសង្កាត់រដ្ឋបាលព្រៃឈើក្នុងស្រុក អន្លុងវែងមកគឺ លោកមិនសូវដែលឃើញបានបង្រាបបទល្មើសក្នុងដែនគ្រប់គ្រងរបស់លោកនោះទេ ហាក់បីដូចកំពុងធ្វើដេកលុងលក់មើលមិនឃើញហើយលួចកើបផលស្ងាត់ៗទៅវិញអញ្ចឹង ពោលគឺក្នុងនាមជាមន្ត្រីសម្ថកិច្ចជំនាញ់មិនគួរណាបទល្មើសនៅនិងមុខហើយមិនធ្វើការបង្រាបនោះទេ។


ជាក់ស្ដែងជារាងរាល់នេះនៅក្នុងស្រុកអន្លង់វែងមានរោងសិប្បកម្មកែឆ្នៃឈើសង្ស័យអត់ច្បាប់រាប់សិបកន្លែងទំនងជាឆ្នាំបាយរបស់លោកវ៉ុនប៊ុនធឿង ហើយមើលទៅបាន ជាលោកមិនមានចំណាត់ការទៅលើក្រុមឈ្មួញទាំងនោះទេ។


សម្បត្តិធម្មជាតិព្រៃឈើនៅស្រុកអន្លង់វែងនិងស្រុកត្រពាំងប្រាសាទរ អាចនិងរលាយហិនហោចបន្តិចម្ដងក្នុងរយះកាលខ្លីខាងមុខនេះខានឡើយ។


ជាពិសេស នៅខាងក្រោយស្នាក់សង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែង ប្រហែលជាដី២០០ម៉ែត្រមាន ម៉ាស៊ីនរ៉ៃបបញ្ឈរដ៍ធំជ្រៀកឈើទាំងយប់ ទាំងថ្ងៃលោកវ៉ុនប៊ុនធឿនមិនដែលអើពើធ្វើការបង្រាបនោះទេ ។ ហើយត្រូវគេដឹថាជាម៉ាស៊ីនរ៉ៃរបស់កូនប្រសារលោកមេឃុំលំទង ស្រុកអន្លង់វែងទៀតផង។


ចំណែកឯស្រុកត្រពាំងប្រសាទនោះវិញ លោកជៀលសុផលនាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្រពាំប្រាសាទ គ្រាន់តែដាក់កូនចៅនៅអង្គុយចាំមុខស្នាក់ការនិងដាក់ឡានប្រដេញ គ្រាន់ជាការ បន្លាចក្រុមឈ្មួញដឹកជញ្ជូនបទល្មើសដែលមិនបានប្រាប់លោកជាមុនតែប៉ុនណោះ។


ជាកស្ដែងនៅក្នុងស្រុកត្រពាំប្រាសាទ នេះតែម្ថងក្រុមឈ្មួញរកស៊ីបទល្មើស ធ្វើសិប្បកម្មជាច្រើនរោងធ្វើដោយរលូនដូចជាគ្មានព្រួយបារម្ភ ចំពោះចំណាត់ការពីសមត្ថកិច្ចនិងមន្ត្រីជំនាញក្នុងស្រុកនោះឡើយ ហាក់បីដូចសុម្ថកិច្ចនិងមន្ត្រីជំនាញទាំងអស់នេះជាខ្នងបង្អែករបស់ពួកគាត់វិញ។


ប្រជាពលរដ្ឋ ក៏ដ៏ដូចមន្ត្រីរាជកា បានសំណោមពរដល់លោកវេងសាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ប្រសិនបើក្រសួងកសិកម្មមិនរឹទ្ធត្បិត គ្រប់គ្រងមន្ត្រីក្រោម ឲ្យវ៉ាទច្បាប់គ្រ់បគ្រងព្រៃឈើអោយហ្មត់ចត់នោះទេ ព្រៃឈើដែលនៅ សេសសល់បន្តិចនៅតាមជួរភ្នំដងរ៉ែកនិងព្រៃសហគមន៍ផ្សេងៗទៀតនិងរលាយអស់ក្នុងរយៈពេលដ៏ខ្លីខាងមុខជាក់ជានមិនខានឡើយ។


តាមការបញ្ចាក់របស់លោកវ៉ុនប៊ុនធឿននាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែងបានអោយដឹងថា ដាច់ឆ្នាំ២០២១ ឆ្លងចូលឆ្នាំ២០២២ លោកនិងរៀបចំក្រុម ការងារត្រួតពិនិត្យទៅលើរោងសិប្បកម្មកែឆ្នៃឈើនៅក្នុងស្រុកទាំងអស់។


លោកជៀលសុផលនាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទបានអោយដឹងថា រោងសិប្បកម្មកែឆ្នៃឈើនៅក្នុងស្រុកត្រពាំងប្រាសាទទាំងអស់នេះខ្លះមានច្បាប់អ្នកខ្លះអត់មានច្បាប់។ សារព័ត៌មាន ក្រុមការងារយើងរងចាំបកស្រាយបំភ្លឺជូនគ្រប់ពេល ៕








 

No comments:

Post a Comment

Pages