នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាគណៈអធិបតីភាព ក្នុងកម្មវិធីសិក្ខាសាលាស្ដីពី លទ្ធផលការងាររបស់ស្ថានីយផ្គត់ផ្គង់ទឹកស្អាតសាធារណៈ និងឯកជនខេត្តមណ្ឌលគិរី ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្ត។ កម្មវិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំ មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តមណ្ឌលគិរី។
សូមបញ្ជាក់ផងដែរថា ស្ថានីយផ្គត់ផ្គង់ទឹកស្អាតសាធារណៈ និងឯកជននៅក្នុងខេត្តមណ្ឌលគិរី មានដូចជា៖ អង្គភាពរដ្ឋាករទឹក ក្រុងសែនមនោរម្យ គ្របដណ្ដប់លើតំបន់សេវាកម្មចំនួន ៤សង្កាត់ ស្មើនឹង ១៤ភូមិ បច្ចុប្បន្នផ្គត់ផ្គង់បាន ១០ភូមិ អាជីវកម្មទឹកស្អាតឯកជន ឃុំស្រែសង្គម ស្រុកកោះញែក គ្របដណ្ដប់លើតំបន់សេវាកម្ម ១ឃុំ ស្មើនឹង ៩ភូមិ បច្ចុប្បន្នផ្គត់ផ្គង់បាន ៩ភូមិ អាជីវកម្មទឹកស្អាតឯកជន ឃុំចុងផ្លាស់ ស្រុកកែវសីមា គ្របដណ្ដប់លើតំបន់សេវាកម្ម ១ឃុំ ស្មើនឹង ១ភូមិ បច្ចុប្បន្នផ្គត់ផ្គង់បាន ១ភូមិ និងអាជីវកម្មទឹកស្អាតឯកជនឃុំ ពូជ្រៃ ស្រុកពេជ្រជាដា គ្របដណ្តប់លើតំបន់សេវាកម្ម ១ឃុំ ស្មើនឹង ៤ភូមិ បច្ចុប្បន្នផ្គត់ផ្គង់បាន ២ភូមិ។ ចំពោះស្ថានីយ៍ទឹកស្អាតឯកជន និងរដ្ឋទាំង ៥នេះ បានផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់សរុប ៣.៩៣៤គ្រួសារ ស្មើនឹង ៣៦%៕
No comments:
Post a Comment