ប្រជាពលរដ្ឋគាត់សំណូពរឲ្យអ្នកសារព័ត៌មានយើងខ្ញុំឲ្យចេញផ្សាយបន្តលេខ២ ដើម្បីអោយថ្នាក់លើបានដឹងពីទង្វើ របស់លោក ស៊ឹម ឌឿន កំពុងកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធ និងជួញដូរផងដែរ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Sunday, November 7, 2021

ប្រជាពលរដ្ឋគាត់សំណូពរឲ្យអ្នកសារព័ត៌មានយើងខ្ញុំឲ្យចេញផ្សាយបន្តលេខ២ ដើម្បីអោយថ្នាក់លើបានដឹងពីទង្វើ របស់លោក ស៊ឹម ឌឿន កំពុងកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធ និងជួញដូរផងដែរ

ខេត្តមណ្ឌលគិរី ៖ ចេញផ្សាយថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះស្ថិតនៅភូមិពូគង់ ឃុំស្រែព្រះស្រុកកែវសីមាមណ្ឌលគិរីប្រជាពលរដ្ឋគាត់សំណូពរឲ្យអ្នកសារព័ត៌មានយើងខ្ញុំឲ្យចេញផ្សាយបន្តលេខ២ដើម្បីអោយថ្នាក់លើបានដឹងពីទង្វើ របស់លោក ស៊ឹម ឌឿន កំពុងកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធ និងជួញដូរផងដែរ។


តាមប្រភពពីប្រជាសហគមន៍បានឲ្យដឹងថាឈ្មោះស៊ឹមឌឿននិងបក្ខពួកបាននាំគ្នាចូលកាប់ទន្ទ្រានដីព្រៃននៅចំណុចអូរអង្គកៅជារៀងរាល់ល្ងាចដល់ជិតភ្លឺថែមទាំងមានអ្នកចាំមើលផ្លូវដើម្បីបិតបាំងភ្នែកសមត្ថកិច្ចជំនាញរួចនាំកម្លាំងកាប់ផ្តួលរលំតែម្ដង ដូច្នេះសូមសមត្ថកិច្ចមេត្តាចុះសាវជ្រាវពួនស្ទាក់ចាប់ពួកនេះទើបចាប់បានបើពុំដូច្នេះទេមិនអាចចាប់ឈ្មោះ ស៊ឹម ឌឿននិងបក្ខពួកបានឡើយ។ 

គួរំលឹកថាឈ្មោះស៊ឹមឌឿនជាមេខ្លោងក្នុងការកាប់ទន្ទ្រានដីព្រៃសហគមន៍និងដែនជម្រកសត្វព្រៃកែវសីមា បានសម្រេចហើយទាក់ទងលក់បន្តទៅអ្នកដទៃដូចជានៅចំណុចទួលពង្រ ខ្ទមអ្នកតា និងអូរអង្គកៅជាដើម។



 

No comments:

Post a Comment

Pages