តើលោកសាំងសុខន នាយកដែនជម្រកព្រៃឡង់ និងលោកឌួងឆាយសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ ស្ដាប់បទបញ្ជា ឯកឧត្តមរដ្ឋមន្ត្រីសាយសំអាល់ដែរឬទេបើឈ្មួញសម្រុកដឹកជញ្ជូនឈើ ចេញពីព្រៃដែនជម្រកយ៉ាងនេះ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Sunday, November 21, 2021

តើលោកសាំងសុខន នាយកដែនជម្រកព្រៃឡង់ និងលោកឌួងឆាយសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ ស្ដាប់បទបញ្ជា ឯកឧត្តមរដ្ឋមន្ត្រីសាយសំអាល់ដែរឬទេបើឈ្មួញសម្រុកដឹកជញ្ជូនឈើ ចេញពីព្រៃដែនជម្រកយ៉ាងនេះ

ខេត្តក្រចេះ ថ្ងៃទី 21 ឈានចូលថ្ងៃទី 22 ខែ 11 ឆ្នាំ 2021 

ក្រុមឈ្មួញបានសំរុកដឹកជញ្ជូនឈើ ចេញពីត្រង់ចំណុចជប់ កាត់តាមស្នាក់ការកំពតគយ ក្រោមការគ្រប់គ្រងរបស់លោកសាំងសុខន ត្រូវជានាយកដែនជម្រកព្រៃឡង់ និងក្រោមការគ្រប់គ្រងរបស់លោកដួងឆាយសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះបានយ៉ាងអាណាធិបតេយ្យ មេឈ្មួញទាំងពីរ បានប្រាប់ក្រុមការងារបណ្ដាញព័ត៌មានថ្មី នៅយប់ថ្ងៃដូចខាងលើនេះ បានឲ្យដឹងថា ឈើរបស់គាត់ដែលគាត់ដឹក មានចំនួន 12 ម៉ែតគីប ហើយក៏បានបង់លុយ ទៅឲ្យលោកសាំងសុខន ត្រូវជាប្រធានស្នាក់ការ កំពតគយនិងនាយកដែនជម្រក ព្រៃឡង់ផងដែរ ឯចំណែកម្ចាស់ឈើ គេបានឲ្យស្គាល់ឈ្មោះ ទី 1 លោកអៀច ទី 2 លោកវ៉ា 

មេឈ្មួញទាំងពីរនាក់នេះ តែងតែយកអំណាចអ្នកធំ ឬអ្នកមានអំណាចនៅក្នុងខេត្តក្រចេះ មកគំរាមកំហែងទៅដល់ សមត្ថកិច្ចនៅតាមគោលដៅ ផងដែរ  ។


ជាក់ស្ដែងក្រុមការងារបណ្ដាញព័ត៌មានថ្មី បានធ្វើការខលទូរសព្ទ ទៅលោកសារឿន ប្រធានស្នាក់ការ 706 ឲ្យជួយធ្វើការ បង្ក្រាបនិងទប់ស្កាត់បទល្មើស ស្រាប់តែលោកសារឿន បានឆ្លើយនិងក្រុមការងារថា គាត់ជាប់រវល់នៅប្រជុំ ទៅខេត្តទេបង  


ដូចនេះហើយ ប្រជាពលរដ្ឋនៅក្នុងស្រុកសំបូរ បានដាក់ការរិះគន់ទៅដល់មន្ត្រី គ្រប់ជាន់ថ្នាក់នៅក្នុងស្រុកសំបូរ ឬជំនាញបរិស្ថាន រដ្ឋបាលព្រៃឈើ អាវុធហត្ថ និងអាវុធហត្ថដែលបានឈរជើងនៅចំណុចព្រៃឡង់ ថាអស់លោកទាំងនេះ មិនហ៊ានធ្វើការបង្ក្រាបបទល្មើសព្រៃឈើ ដែលមេឈ្មួញធំនោះទេ ពួកគាត់បានកៀបសង្កត់តែ ប្រជាពលរដ្ឋ អាក៏មិនចេញឈាមតែប៉ុណ្ណោះឯចំណែកមេឈ្មួញធំៗ បានរត់ការ និងចែកបញ្ចប់ ឲ្យរួចអស់ហើយមិនហ៊ានបង្រាប់ទេ 


ជាចុងក្រោយ ប្រជាពលរដ្ឋសុំសំណូមពរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បញ្ជាការរាជអាវុធហត្ថ ខេត្តក្រចេះលោកសាន្តប៊ុនថាន ឯកឧត្តម ស្នងការនគរបាលខេត្ត ក្រចេះលោកលន់សុផាត និងឯកឧត្តមវ៉ាថន ត្រូវជាអភិបាលនៃគណៈអភិបាលខេត្តក្រចេះ ជួយត្រួតពិនិត្យ ទៅដល់មន្ត្រី នៅខាងលិចទន្លេ ដែលមកឈរជើងគ្រប់គ្រងនៅចំណុចព្រៃឡង់ ផងចុះទាន បើលោកនៅតែបណ្ដែតបណ្ដោយ ទៅដល់មន្ត្រីគ្រាប់ល្ពៅ និងមន្ត្រីអសមត្ថភាពដូចខាងលើនេះ ព្រៃឡងពិតជារលាយមិនខាន ។









 

No comments:

Post a Comment

Pages