ចែស្រីឈ្មួញឈើដ៏ល្បីដឹកពីខេត្តព្រះវិហារ ទៅខេត្តកំពង់ធំគ្មានសមត្ថកិច្ចហ៊ានចាប់ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Friday, November 19, 2021

ចែស្រីឈ្មួញឈើដ៏ល្បីដឹកពីខេត្តព្រះវិហារ ទៅខេត្តកំពង់ធំគ្មានសមត្ថកិច្ចហ៊ានចាប់

ព្រះវិហារ : កាលពីពេលថ្មីៗនេះឈ្មោះចែស្រីពីរនាក់ប្ដីប្រពន្ធរកស៊ីដឹកឈើចេញពីខេត្តព្រះវិហារ ឆ្ពោះទៅខេត្តកំពង់ធំ ហើយមិនមានសមត្ថកិច្ចជំនាញណាម្នាក់ហ៊ានបង្រ្កាបឡើយ ។

បើយោងតាមប្រភពខ្លះបានបង្ហើបឲ្យដឹងថា ឈ្មួញឈើឈ្មោះចែស្រីពីរនាក់ប្ដីប្រពន្ធនេះតែតែតែដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារទៅខេត្តកំពង់ធំជារៀងរាល់ថ្ងៃតែពេលខ្លះដឹកមួយថ្ងៃខានមួយថ្ងៃដោយឆ្លងកាត់ទីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើស្រុករវៀងដែលមានលោក ស៊ុម ស៊ី វុត្ថា ហៅតាវ៉ែនតា ជាប្រធានតែគេមិនដែលឃើញបង្ក្រាបបានម្ដងណាឡើយ ។

ដូច្នេះហើយទើបមានការរិះគន់ចំៗ និងដាក់ការសង្ស័យទៅលើមន្ត្រីជំនាញទាំងនោះថាប្រហែលជាគេត្រូវរ៉ូវដងត្រូវផ្លែ គ្នាអស់ហើយបានជាឈ្មួញឈើឈ្មោះចែស្រីនេះបានដឹកឈើឆ្លងកាត់តំបន់នេះបានដោយរលូនបែបនេះ ។

ហើយក៏មានមតិមហាជនជាច្រើនបានលើកឡើងថាបើនៅតែបែបនេះព្រៃឈើនិងរលាយអស់ជាក់ជាមិនខានព្រោះមន្ត្រីជំនាញតែងតែឃុបឃិតគ្នាជាមួយឈ្មួញឈើរាលថ្ងៃ ។

ដូច្នេះប្រជាពលរដ្ឋ សូមសំណូមពរដល់ឯកឧត្តម អភិបាលខេត្តនិងរដ្ឋបាលខណ្ឌព្រៃឈើខេត្តព្រះវិហារ មន្ត្រីបរិស្ថានខេត្តព្រះវិហារ ហើយជាពិសេសឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ សូមមេត្តាដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ដើម្បីទប់ស្កាត់និងបង្ក្រាបដល់ក្រុមឈ្មួញទាំងនេះផងដើម្បីចូលរួមចំណែកថែរក្សានិងការពារព្រៃឈើដែលជាសម្បត្តិធម្មជាតិរបស់យើងទាំងអស់គ្នាដែលនៅសេះសល់ផង។




 

No comments:

Post a Comment

Pages