នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញទទួលអំណោយ ពីឯកឧត្តម ឡាញ់ នី និងលោកជំទាវ ជូនដល់រដ្ឋបាលខេត្តបាត់ដំបង ដែលក្នុងនោះរួមមាន ៖
-អង្ករចំនួន៥តោន
- ទឹកសុទ្ធចំនួន២០០យួរ
-ទឹកស៊ីអីវ២០យួរ
-ទឹកត្រី២០យួរ
-ទឹកម្ទេសចំនួន១០យួរ
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថ្លែងអំណរគុណ ជូនដល់ឯកឧត្តម ឡាញ់ នី និងលោកជំទាវ ដែលបានចំណាយនូវធនធានផ្ទាល់ខ្លួន មានជាអង្ករ និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់រដ្ឋបាលខេត្តបាត់ដំបង ក្នុងនាមមនុស្សធម៌ ដើម្បីឲ្យរដ្ឋបាលខេត្តបាត់ដំបងធ្វើការចាត់ចែងបន្ត ជូនដល់ជនងាយរងគ្រោះផ្សេងៗ ក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង ៕
No comments:
Post a Comment