ក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាព បានចុះទៅដល់ចំណុច ស្នាក់ការបរិស្ថានកំពតគយ ស្រាប់តែទៅជួបប្រទេះនឹងគំនរឈើជាច្រើនកំណាត់ និងម៉ូតូជាច្រើនគ្រឿងឌុបឈើ ចេញពីដែនជម្រកព្រៃឡង់ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Wednesday, November 3, 2021

ក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាព បានចុះទៅដល់ចំណុច ស្នាក់ការបរិស្ថានកំពតគយ ស្រាប់តែទៅជួបប្រទេះនឹងគំនរឈើជាច្រើនកំណាត់ និងម៉ូតូជាច្រើនគ្រឿងឌុបឈើ ចេញពីដែនជម្រកព្រៃឡង់

ខេត្តក្រចេះ នៅថ្ងៃទី 3 ខែ 11 ឆ្នាំ 2021 ក្រុមការងារអ្នកសារព័ត៌មាន ជាច្រើនអង្គភាព បានចុះចូលយកព័ត៌មាន នៅចំណុចកំពតគយ ជាប់នឹងស្នាក់ការបរិស្ថាន ក្រោមការគ្រប់គ្រងរបស់លោកសាង់សុខនប្រធានស្នាក់ការកំពតគយ នៅពេលនោះ ក្រុមអ្នកសារព័ត៌មានបានជួបប្រទះឈើជ្រុង ចំនួន 45 កំណាត់ មុខកាត់ពី 30 ចាប់ពីប្រវែង 3 ម៉ែត្រ ទៅ 15 ម៉ែត្រ នៅពេលនោះ ក៏ក្រុមការងារអ្នកសារព័ត៌មាន បានធ្វើការទំនាក់ទំនងទៅលោក ដួងឆាយសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ រាយការណ៍ជូន ថាគំនរឈើទាំងអស់នេះ នៅត្រង់ចំណុចពាមអូរយាវស្ថិតនៅក្នុងដែនជម្រក ស្នាក់ការកំពតគយ ស្រាប់តែមួយរយៈក្រោយមកឃើញមន្ត្រីបរិស្ថានពីរូប ជិះម៉ូតូម្នាក់ នឹងជិះឡានម្នាក់ប្រភេទហើមអត់ស្លាកលេខមួយគ្រឿង មានកាំភ្លើងមួយដើម បានមកនិយាយជាមួយអ្នកសារព័ត៌មាន ថាអស់លោក ត្រូវតែនាំគ្នាចាកចេញពីកន្លែងការគ្រប់គ្រងរបស់ខ្ញុំភ្លាម បើមិនដូច្នេះទេ ត្រូវចូលទៅស្នាក់ការរបស់ពួកខ្ញុំ ជួបមេរបស់ខ្ញុំសិន 


នៅពេលនោះផងដែរអាកប្បកិរិយាមន្ត្រីបរិស្ថានមួយរូប ដែលជិះម៉ូតូ បានជិះបណ្ដើរពីក្រោយអ្នកសារព័ត៌មាន រហូតជិតដល់ផ្លូវធំ បានក្រោយមក ក៏លោកមន្ត្រីបរិស្ថានរូបនោះ បាននិយាយសង្កតធ្ងន់ទៅលើអ្នកសារព័ត៌មានថាបើមុននឹងចូលយកព័ត៌មានឬចូលនៅព្រៃដែនជម្រកនេះ គឺធ្វើការទំនាក់ទំនងទៅមន្ត្រីបរិស្ថានសិន ។


ដូច្នេះហើយអ្នកសារព័ត៌មានសូមដាក់សំណួរសួរទៅ លោកសាយសំអាល ត្រូវជារដ្ឋមន្ត្រី ក្រសួងបរិស្ថាន និងលោកឌួងឆាយសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះថា បើអ្នកសារព័ត៌មានចូលទៅក្នុងព្រៃ ការពារព្រៃឡង់ ត្រូវរាយការណ៍ទៅប្រាប់បរិស្ថានមុនឬទេ


 ប៉ុន្តែឆ្ងល់ត្រង់ថាបើក្រុមឈ្មួញចូលកាប់ដឹកជញ្ជូនបទល្មើសព្រៃឈើ យ៉ាងអនាធិបតេយ្យ ពុំមានមន្ត្រីជំនាញបរិស្ថានណា ចុះធ្វើការបង្ក្រាបនោះទេ មិនត្រឹមតែប៉ុណ្ណោះ ប្រជាពលរដ្ឋនិងមហាជននៅក្នុងស្រុកសំបូរ បានដាក់ការរិះគន់ទៅដល់ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះចំចំថា បើសិនជាប្រជាពលរដ្ឋដឹកឈើបន្តិចបន្ទួច ក្នុងលក្ខណៈគ្រួសារ តែងតែធ្វើការបង្ក្រាប ចំណែកក្រុមឈ្មួញដឹកជញ្ជូនឈើនឹងឡានសាំយុ៉ងគោយន្តកន្ត្រៃ យ៉ាងអនាធិបតេយ្យចេញពីព្រៃឡង់ ពុំមានសមត្ថកិច្ច ឬមន្ត្រីជំនាញបរិស្ថាន ធ្វើការឃាត់និងសួរនោះទេ បើសិនជាអ្នកសារព័ត៌មានចុះទៅយកព័ត៌មាននៅក្នុងព្រៃឡង់ តែបែបទៅក្ដៅក្រហាយដល់មន្ត្រីបរិស្ថាន ឬប្រធានមន្ទីរបរិស្ថាន ខេត្តក្រចេះ តែម្ដង។

 ដូច្នេះហើយប្រជាពលរដ្ឋដាក់ការសង្ស័យ ថាក្រុមឈ្មួញកាប់ជញ្ជូននិងដឹកឈើរៀងរាល់ថ្ងៃនេះ ប្រភេទនឹងឡានសាំយ៉ុង គោយន្តកន្ត្រៃ រឺម៉កម៉ូតូ ឬម៉ូតូដឹកឈើឃ្លុំ ប្រហែលជាបង់លុយទៅឲ្យមន្ត្រីជំនាញបរិស្ថាន នៅគ្រប់គ្រងព្រៃឡង់នោះអស់ទៅហើយ បានជាអ្នកសារព័ត៌មានចុះទៅថតផ្តិតយករូបភាព បានជាអស់លោកមន្ត្រីបរិស្ថាន ឬប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ តែងតែក្ដៅក្រហាយ ។


ជាចុងក្រោយ ប្រជាពលរដ្ឋនៅក្នុងស្រុកសំបូរនិងអ្នកសារព័ត៌មានសូមសំណូមពរដល់ឯកឧត្តមសាយសំអាល ត្រូវជារដ្ឋមន្ត្រីក្រសួងបរិស្ថាន ជួយមានវិធានការទៅលើមន្ត្រីក្រោមឱវាទ នៅក្នុងខេត្តក្រចេះ ឬនៅក្នុងដែនជម្រកព្រៃឡង់ផង បើមិនដូច្នោះទេ ព្រៃឈើដែលសេសសល់បន្តិចបន្តួច ដែលអស់លោកតែងតែថតបង្ហោះ ថាសម្បត្តិធនធានធម្មជាតិ ត្រូវតែជួយការពារគ្នា នោះពិតជារលាយហិនហោចអស់ហើយ ព្រោះដោយសារមន្ត្រីគ្រាប់ល្ពៅ និងមន្ត្រីគ្រាប់ឪឡឹក កំពុងតែឃុបឃិតគ្នាជាមួយឈ្មួញកាប់បំផ្លាញនិងដឹកជញ្ជូនរាល់ថ្ងៃតែម្ដង ។ រាយការណ៍ដោយ ឈីន ម៉ៅ

















 

No comments:

Post a Comment

Pages