សុំលោកទ្រីសុភ័ក្រ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តក្រចេះ ជួយដុសក្អែលឲ្យមន្ត្រី រដ្ឋបាលព្រៃឈើ ស្រុកព្រែកប្រសព្វ និង ស្រុកសំបូរផង - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Friday, November 5, 2021

សុំលោកទ្រីសុភ័ក្រ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តក្រចេះ ជួយដុសក្អែលឲ្យមន្ត្រី រដ្ឋបាលព្រៃឈើ ស្រុកព្រែកប្រសព្វ និង ស្រុកសំបូរផង

ខេត្តក្រចេះ ថ្ងៃទី 5 ខែវិច្ឆិកា ឆ្នាំ 2021 ក្រុមការងារ គេហទំព័របណ្ដាញព័ត៌មានថ្មីបានចុះយកព័ត៌មាននៅ ភូមិយាវឃំុកំពង់ចាម ស្រុកសំបូរខេត្តក្រចេះមានក្រុមឈ្មួញដឹកជញ្ជូនឈើនិងរម៉កម៉ូតូខ្នាតយក្យមួយគ្រឿង 3 ម៉ែត្រគីបប្រភេទឈើឃ្លុំសុក្រំ ម្ចាស់ឈើបានឱ្យស្គាល់ឈ្មោះលោកផាតមានទីលំនៅ ភូមិវឌ្ឍនៈឃុំរតនៈស្រុកសំបូរមេឈ្មួញម្នាក់នេះ ផ្ទះនៅជាប់នឹង សង្កាត់រដ្ឋបាលព្រៃឈើវឌ្ឍនៈតែម្ដង ។ 


ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានសូមសំណូមពរដល់លោកទ្រីសុភ័ក្រ ត្រូវជាប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់និងនេសាទដុសក្អែលអោយ លោកបួ៊យរតនា នៃភ្នែក រដ្ឋបាលព្រៃឈើស្រុកព្រែកប្រសព្វ នៅស្រុកសំបូរ រួមទាំងមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើ ភូមិយាវ និងសង្កាត់រដ្ឋបាលព្រៃឈើវឌ្ឍនៈរួមទាំងសង្កាត់រដ្ឋបាលព្រៃឈើផ្សេងៗទៀតដែលនៅខាងលិចទន្លេផងចុះ រាល់ជុំវិញបទល្មើសព្រៃឈើ ស្រុកសំបូរដឹក់ចេញពីព្រៃឡង់ លោកទ្រីសុភ័ក្រ និងលោកបួ៊យរតនា ត្រូវជានាយផ្នែករដ្ឋបាលព្រៃឈើបានទទួលលាភសក្ការៈពីក្រុមឈ្មួញ ឬពីកូនចៅដែរឬទេ បានជាលោកទ្រីសុភ័ក្រ មិនយកចិត្តទុកដាក់ ណែនាំកូនចៅ ឬមន្ត្រីក្រោមឱវាទធ្វើតាមចិត្តបែបនេះ ។


 ជាក់ស្តែងថ្ងៃ5ខែវិច្ឆិកាឆ្នាំ 2021ក្រុមការងារអ្នកសារព័ត៌មាន បានជួបប្រទះរម៉កដឹកឈើខ្នាតយក្សមួយគ្រឿងបានធ្វើការទំនាក់ទំនងទៅជំនាញរដ្ឋបាលព្រៃឈើនៅត្រង់ចំណុចភូមិយាវ ចុចទូរសព្ទហើយ ពុំមានអ្នកលើក តេចូលហើយចុចបិទមិន តែប៉ុណ្ណោះ ហើយ ក៏បានទូរសព្ទ ទៅមន្ត្រីយោធាម្នាក់ ឈ្មោះចយ ដែលបានកាន់សេដ្ឋកិច្ចឲ្យ លោកបួ៊យរតនា បានលើកទូរសព្ទហើយ ថាឲ្យកូនចៅចុះមកមើល ផ្ទុយទៅវិញស្រាប់តែមួយសន្ទុះក្រោយមក ប្រពន្ធលោកផាតជាមេឈ្មួញឈើនោះ បានប្រាប់ថាលោកចយអោយត្រឡប់ទៅវិញ ។


 តើរឿងជុំវិញនេះ មន្ដ្រីនៅខាងលិចទន្លេ បានទទួលសំណូកពីក្រុមឈ្មួញមែនទេបញ្ជាអស់លោកធ្វើមិនដឹង។ 


 ទោះបីរាល់ពេលដែល ឯកឧត្តមវ៉ាថន អភិបាលខេត្តក្រចេះ បានធ្វើការប្រជុំនៅគណៈបញ្ជាការខេត្ត តែងតែដាស់តឿនទៅដល់មន្ត្រីក្រោមឱវាទឲ្យធ្វើការបង្ក្រាបរាល់បទល្មើសព្រៃឈើ តាមគ្រប់ស្រុក ផ្ទុយទៅវិញ មន្ត្រីទាំងអស់នោះ

 បានយកបទបញ្ជារបស់ឯកឧត្តមអភិបាលខេត្ត ទៅជាន់ឈ្លីហើយដាក់ធុងសំរាមចោលទៀត 


តើមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ធ្វើតាមបទបញ្ជាឬមួយក៏អនុវត្តតាមច្បាប់ តើអស់លោកមន្ត្រីទាំងអស់នេះ ជាមន្ត្រីគ្រាប់ល្ពៅមែនទេ បានជាគ្មានខួរគិតទាល់តែសោះ សូមអរគុណ។




 


No comments:

Post a Comment

Pages